ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​ទៅ​ធ្វើការ មេការ​ទៅ​ដាស់​ទើប​ដឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនឃើញ​ក្រោយ​ទៅ​ធ្វើការ​ដូច​សព្វមួយដង ត្រូវ​បាន​មេការ​របស់​ខ្លួន​ចូល​ទៅ​ដាស់​ដល់​ក្នុង​បន្ទប់ ទើប​ដឹង​ថា …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនឃើញ​ក្រោយ​ទៅ​ធ្វើការ​ដូច​សព្វមួយដង ត្រូវ​បាន​មេការ​របស់​ខ្លួន​ចូល​ទៅ​ដាស់​ដល់​ក្នុង​បន្ទប់ ទើប​ដឹង​ថា​បុរស​រូប​នោះ​បាន​ស្លាប់​ទាំង​ដៃ​កាន់​ទូរស័ព្ទ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ផ្ទះ​មេការ​របស់​ខ្លួន នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ ពុំ វ៉ិ​ត អាយុ​ប្រហែល​២៥​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មាន​ទីលំនៅ​ក្នុងភូមិ​សុ​ក្រម ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្រពន្ធ​ធ្វើ​ជា​ពល​ការិនី​នៅ​ប្រទេស​កូរ៉េ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែធ្នូ ជន​រង​គ្រោះ​បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​នៅ​ក្រៅ​ផ្ទះ លុះ​យប់​ជ្រៅ​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ហើយ​បាន​ចូល​ដេក និង​និយាយ​ទូរស័ព្ទ​ទៅ​កាន់​សាច់ញាតិ ។ បន្ទាប់​មក​គ្មាន​នរណា​បានដឹង​ថា មានរឿង​អ្វី​កើតឡើង​នោះ​ទេ ស្រាប់តែ​ព្រឹក​ឡើង​មិនឃើញ​ក្រោក​សោះ មេការ​ក៏​ទៅ​ដាស់ ទើប​ដឹង​ថា​ស្លាប់ ដោយនៅ​ក្នុង​ដៃ​មាន​កាន់​ទូរស័ព្ទ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ និង​កោសល្យវិច័យ​រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ បន្ទាប់​មក​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕