ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រូប​នេះ​ថា ធ្លាប់​ប្រាប់​ឱ្យ​ចាប់​ខ្ញុំ​ទៅ តិច​ទៀត​ខ្ញុំ​ដុត​ហើយ ប៉ូលិស​មិន​ចាប់ ដុត​មែន

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក ឃុន សូ​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដែល

រាជធានី​ភ្នំពេញ ៖ លោក ឃុន សូ​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដែល​ញៀ​.​ន​ថ្នាំ (​ង៉ាង​) ហើយ​និយាយ​លែង​ដឹង​ខុស​ត្រូវ ដែល​បាន​ដុត​បំផ្លិចបំផ្លាញ​ផ្ទះ​ធ្វើ​ឱ្យ​ឆាបឆេះ​អស់​ចំនួន​៣៧​ខ្នង នៅ​ខណ្ឌ​ច្បារ​អំពៅ​នោះ បាន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ .​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​ដោយសារ​ការ​ប្រើប្រាស់​ពិធី​គ្រោះថ្នាក់​ដល់​បុគ្គល​) ។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ លឹ​ម ភារ​ម្យ ហៅ តឿ ភេទ​ប្រុស អាយុ​៤២​ឆ្មាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ហើយ​មុន​ពេល​នាំ​យក​ទៅ​ឃុំខ្លួន​នោះ ជនសង្ស័យ​នៅ​តែ​ញញឹម និង​បាន​ពោល​ពាក្យ​ទាំង​នៅ​មុខ​សមត្ថកិច្ច ក៏​ដូច​ជា​ស្ថាប័ន​សាលាដំបូង​ថា «​ប្រាប់​ប៉ូលិស​មុន​ហើយ ឲ្យ​ចាប់​ខ្ញុំ​ទៅ តិច​ទៀត​ខ្ញុំ​ដុត​ផ្ទះ ប៉ូលិស​មិន​ជឿ និង​មិន​ចាប់​គេ​ទេ ដូច្នេះ​គេ​ដុត​តែ​ម្តង​ទៅ​» នេះ​ជា​សម្ដី​ពិត​របស់​ជន​ញៀ​.​ន​ថ្នាំ ។

សូប​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​៣៧​ខ្នង និង​បាន​បំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ម្តុំ​ច្រាំង​បាក់ ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​មាន​អគ្គិភ័យ​នេះ​កើតឡើង សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ញៀ​.​ន​ថ្នាំ​ហួស​កម្រិត​នោះ នាំ​យក​មក​កសាង​សំណុំរឿង​បញ្ជូន​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

គួរ​រំលឹក​ទៀត​ថា ៖ ដឹង​មូលហេតុ​ហើយ​! ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​អស់​ជិត​៤០​ខ្នង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ