ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ក្នុង​ឆ្នាំ​២០១០​ទទួល​បាន​ទិន្នផល​ប្រសើរ​ជាង​ឆ្នាំ​២០០៩

13 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ លោក​គុយ ហួត ប្រធាន មន្ទីរ​កសិកម្ម​ខេត្ដ បាន​ថ្លែង​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ថា ទោះបី​ខេត្ដក្រចេះ​ជួប​ប្រទះ​នូវ កូន​រដូវប្រាំង និង​មានការ​រាំង​ស្ងួត​ ​អូស​បន្លាយមួយ​រយៈពេល​ក៏​ដោយ ក៏​មិន​មានការ​ប៉ះពាល់ ដល់​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង និង​ស្រូវ​វស្សា របស់​បងប្អូន​ប្រជា​កសិករ​ទេ ខណៈ​ពេល​ដែល ពួក​គាត់​បាន​ព្យាយាម​បង្កបង្កើន​ផល​តាម​ប្រព័ន្ធ ប្រពលវប្បកម្ម និង​ក្រោយ​ពេល​ដែល​ពួក​គាត់ ជួប​នូវ​គ្រោះ​ធម្មជាតិ​មន្ទីរ​បាន​ធ្វើការ

ខេត្ដក្រចេះ ៖ លោក​គុយ ហួត ប្រធាន មន្ទីរ​កសិកម្ម​ខេត្ដ បាន​ថ្លែង​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ថា ទោះបី​ខេត្ដក្រចេះ​ជួប​ប្រទះ​នូវ កូន​រដូវប្រាំង និង​មានការ​រាំង​ស្ងួត​ ​អូស​បន្លាយមួយ​រយៈពេល​ក៏​ដោយ ក៏​មិន​មានការ​ប៉ះពាល់ ដល់​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង និង​ស្រូវ​វស្សា របស់​បងប្អូន​ប្រជា​កសិករ​ទេ ខណៈ​ពេល​ដែល ពួក​គាត់​បាន​ព្យាយាម​បង្កបង្កើន​ផល​តាម​ប្រព័ន្ធ ប្រពលវប្បកម្ម និង​ក្រោយ​ពេល​ដែល​ពួក​គាត់ ជួប​នូវ​គ្រោះ​ធម្មជាតិ​មន្ទីរ​បាន​ធ្វើការ​ចុះ​ចែក​ជូន ស្រូវពូជ​ប្រជា​កសិករ​ជា​ច្រើន​តោន​ដល់​មូលដ្ឋាន ដែល​ជួប​ប្រទះ​។ តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ដ បានឱ្យ​ដឹង​ថា ការងារ​បង្កបង្កើន​ផល​ប្រចាំឆ្នាំ ២០១០ របស់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ដ ក្រចេះ​មាន​ភាពល្អ​ប្រសើរ គឺ​ទទួល​បាន​បរិមាណ ផល​ស្រូវ​វស្សា​សរុប​ចំនួន​៧៧.៩៩៤​តោន និងស្រូវប្រាំង​ទទួល​បាន​ផល​សរុប​៤៩.៧៧៦​តោន ដែល​អត្រា​សរុប​មាន​ចំនួន​ខ្ពស់​ជាង​ឆ្នាំ​២០០៩ ចំនួន​៨.៧៥៤​តោន​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំ​២០១០​នេះ ប្រជា​កសិករ​បាន​បង្កបង្កើន​ស្រូវវស្សា​លើ​ផ្ទៃដី​ស្មើនឹង​១០០,៣១% នៃ​ផែនការ ៣០.០០០​ហិ​កតា ការ​ប្រមូល​ផល៣០.០៩៣ ហិ​កតា ទិន្នផល​មធ្យម​២,៥៩​តោន​/​ហិ​កតា និងបរិមាណ​ផល​សរុប​៧៧.៩៩៤​តោន ដែល​ចំនួន នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ បរិមាណ​ផល កើនឡើង​៨.៧៥៤​តោន​។ ការ​ដាំ​ដុះ​ស្រូវប្រាំង ដោយ​ប៉ាន់ស្មាន​១៤.០០០​ហិ​កតា​ស្មើនឹង១០០%​នៃ​ផែនការ ទិន្នផល​មធ្យម​៣,២​តោន​/ហិ​កតា បរិមាណ​ផល​៤៩.៧៧៦​តោន បើ​ធៀបទៅ​នឹង​ឆ្នាំ​២០០៩ កើនឡើង​៥.២៧៥​តោន​។ ដំណាំ​រួម​ផ្សំ​សរុប​១.៤៤១​ហិ​កតា ស្មើនឹង១៨០,១២% នៃ​ផែនការ​៨០០​ហិ​កតា បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ កើនឡើង​២១០ ហិ​កតា រីឯ​ដំណាំ​ឧស្សាហកម្ម​សរុប​៧៩៨​ហិ​កតា ប្រៀ​ធៀប​នឹង​ឆ្នាំ​២០០៩ កើនឡើង​២០៨​ហិ​កតា​។

មន្ដ្រី​នៃ​មន្ទីរ​កសិកម្ម​បានឱ្យ​ដឹង​ទៀត​ថា មានស្រុក​ចំនួន​៤ និង​ក្រុង​១​នៅ​ទូ​ទាំង​ខេត្ដ ក្នុងនោះ​មានស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ព្រែកប្រសព្វ និង​ក្រុង​ក្រចេះ ដែល​ប្រជា​កសិករ​បង្កបង្កើន​បាន​ល្អ​ប្រសើរ។ ឯការ​ជួប​គ្រោះ​ធម្មជាតិ រាំង​ស្ងួត​បាន​បង្ក​ការ​ឱ្យ​មានការ​ប៉ះពាល់​ដល់ ស្រុក​ចំនួន​២ គឺ​ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ តែមិន​បណ្ដាល​ឱ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ បង្កបង្កើន​ផល​របស់​ប្រជា​កសិករ​នោះ​ទេ ដោយគ្រាន់តែ​ពួក​គាត់​បង្វែរ​ពី​សំណាប​ទៅ​ជា​ស្រែ ពង្រោះ​វិញ​តែ​ប៉ុណ្ណោះ​។ មន្ដ្រី​មន្ទីរ​កសិកម្ម​បាន ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី អាជ្ញាធរ​មូលដ្ឋាន​លើ​ការ​ជួប​ឧបសគ្គ​របស់​ប្រជាកសិករ​រួច​មក មន្ទីរ​បាន​ចាត់​មន្ដ្រី​ជំនាញ​ឱ្យ​ចុះ ពិនិត្យ​ដល់​មូលដ្ឋាន និង​ចែក​ជូន​ស្រូវពូជ​មាន ចំនួន​១៥​តោន​កន្លះ​ដល់​ប្រជា​កសិករ​ដែល​ទទួលរង​កា​ប៉ះពាល់​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម គុយ ហួត បានបន្ដ​ទៀត​ថា ចំពោះ​គោលដៅ​អនុវត្ដ​បន្ដ​នៅ​ឆ្នាំ២០១១ ខាង​មុខ​នេះ មន្ទីរ​ជំនាញ នឹង​ជំរុញ ឱ្យ​ប្រជា​កសិករ​ស្ទូងស្រូវ​ប្រាំង​ឱ្យទាន់​ពេលវេលា ជា​ពិសេស​តំបន់​ដែល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ និង​បន្ដ​ឱ្យ​មន្ដ្រី​ជំនាញ​បច្ចេកទេស​ចូលរួម​យ៉ាង សកម្ម​លើ​ចលនា​បំផុស​ឱ្យ​គ្រួសារ កសិករ​ថែទាំ ភ្លឺស្រែ គ្រប់គ្រង​ទឹក​ឱ្យ​បាន​ល្អ និង​ប្រមូល​ផល ទុកដាក់​ឱ្យ​បាន​ល្អ​លើ​ការ​ថែទាំ​ជៀសវាង​ប្រការ ដោយ​ចៃដន្យ​ដូច​ជា ភ្លើង​ឆេះ សត្វល្អិត​បំផ្លាញក្នុង​ស្រែ។ ជាង​នេះ​ទៅ​ទៀត ជំរុញ​ឱ្យ​ប្រជាកសិករ​ឱ្យ​ចេះ​ប្រើប្រាស់​ជីធម្មជាតិ បន្ដ​ការ​ផ្សព្វផ្សាយ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​បន្លែ និង​ប​.​វ​.​ស ព្រមទាំង​ចុះ​ចែក​សំភារ​កសិកម្ម​តាម​គ្រួសារ ដែល​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​តាម​ភូមិ និង​បណ្ដុះបណ្ដាល​បច្ចេកទេស កសិកម្ម​ជូន​ពួកគាត់​៕