ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់​ៗ​អ្វីខ្លះ កើត​ក្រោយ​យន្តហោះ​ធ្លាក់​នៅ​កូ​ឡុំ​ប៊ី ?

7 ឆ្នាំ មុន

អាជ្ញាធរ​កូ​ឡុំ​ប៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា មនុស្ស​៧១​នាក់​ស្លា.ប់ ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​ដឹក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល CHAPECONSE ហើយ​មនុស្ស​៦​នាក់​នៅ​រស់រាន​មានជីវិត

-អាជ្ញាធរ​កូ​ឡុំ​ប៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា មនុស្ស​៧១​នាក់​ស្លាប់ ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​ដឹក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល CHAPECONSE ហើយ​មនុស្ស​៦​នាក់​នៅ​រស់រាន​មានជីវិត ។

-តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​៧៥​នាក់ ខណៈ​មនុស្ស​៤​នាក់​ក្នុង​បញ្ជី​អ្នកដំណើរ​ពុំ​បាន​ឡើង​យន្តហោះ​ឡើយ​ក្នុង​នោះ​មានកូន​ប្រុស​គ្រូបង្វឹក​ក្រុម CHAPFCOENS ផង​ព្រោះ​គេ​ភ្លេច​លិខិតឆ្លងដែន ។

-ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​ដែល​ធ្លាក់​កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា នៅ​កូ​ឡុំ​ប៊ី​នោះ​ត្រូវ​បាន​រក​ឃើញ ។ មុន​ពេល​ធ្លាក់​មានការ​ប្រកាស​អាសន្ន​មួយ​នា​វេលា​ម៉ោង​៣​ម៉ោង​សាកល យប់​ថ្ងៃ​ទី​២៨ មក​២៩ វិច្ឆិកា ដោយ​អ្នក​បើក​ប្រាប់​ពី​ការ​ខូចខាត​ផ្នែក​អគ្គិសនី​។ យន្តហោះ​នោះ​ជា​របស់​ក្រុមហ៊ុន​បូ​លី​វី LAMIA ជា​យន្តហោះ​ធុន BRITISH AEROSPACE 146 ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៩៩ ។

-លោក MATHEUS SAROLI កូនប្រុស​របស់​គ្រូបង្វឹក​ក្រុមបាល់ទាត់ CHAPECOENSE លោក CAIO JUNIOR ដែល​ស្លាប់​ជាមួយ​សមាជិក​ក្រុម​ភាគច្រើន​ដោយសារ​ការ​ធ្លាក់​យន្តហោះ​មានសំណាង​អស្ចារ្យ​នៅ​រស់​ព្រោះតែ​ភ្លេច​លិខិតឆ្លងដែន ។

-ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​នោះ​ទៅ​កាន់​ក្រុង MEDILLIN ជួប​ជាមួយ​ក្រុម ATLETICO NACIONAL ក្នុង​ការ​ប្រកួត​ផ្តាច់់ព្រ័ត្រ​ដណ្តើម​ពាន COPA SUDAMERICANA ដែល​ជា​ការ​ប្រកួត​ធំ​មួយ​នៃ​បណ្តា​ក្លឹ​ប​បាល់ទាត់​អា​មេ​រិ​កឡា​ទី​ន ។

-នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្លឹ​ប CHAPECOENSE អាច​ឈាន​ដល់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​បន្ទាប់​ពី​បំបាក់​នា​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​ខ្លាំង​អា​ហ្ស​ង់​ទី​ន SAN LORENZO ។ ក្នុង​ចំណោម​អ្នក​នៅ​រស់រាន​មានជីវិត​ទាំង​៦​នាក់ មាន​កីឡាករ​បាល់ទាត់​៣​នាក់ ។

-ក្លិប​កូ​ឡុំ​ប៊ី Atletico Nacional បាន​ស្នើ​ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់ CONMEBOL ឲ្យ​ផ្តល់​តំណែង​ជើងឯក CopaSudamericana ទៅ​ក្លិប​ប្រេ​ស៊ី​ល Chapecoense ។ ការ​សម្រេចចិត្ត​ដ៏​គួរ​ឲ្យ​កោតសរសើរ​មួយ​នេះ ដោយសារ​តែ​ថ្នាក់ដឹកនាំក្លិបប្រេ​ស៊ី​ល កីឡាករ និង​ក្រុម​គ្រូបង្វឹក បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​យន្តហោះ ក្នុង​ដំណើរ​ទៅ​កាន់​ក្រុម Medellin ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ដើម្បី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ។

-បណ្តា​ក្លិប​បាល់ទាត់​នៅ​ប្រេ​ស៊ី​ល​ដែល​ផ្តួចផ្តើម​​យុទ្ធនាការ Luto ForçaChape ក្នុង​ការ​ជួយ​សង្គ្រោះ​ក្លិប Chapecoense​ ។ ក្លិប​ទាំងអស់​បាន​រួបរួម​គ្នា​ថា ពួក​គេ​ត្រៀម​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ បច្ចេកទេស ក៏​ដូច​ជា​ការ​ផ្តល់​កីឡាករ​កម្ចី​ដោយ​ឥត​គិតថ្លៃដល់ Chapecoense ហើយ​ស្នើ​ឲ្យ​ក្លិប​នេះ មាន​សិទ្ធិ​ពិសេស​ដោយ​មិន​ត្រូវ​ធ្លាក់​ចេញពី​ក្រប​ខណ្ឌ​កំពូល​រយៈពេល​៣​ឆ្នាំ ​។

-Cristiano Ronaldo ត្រូវ​​គេ​រាយការណ៍​មក​ថា​ បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន​ ៣​លាន​អឺរ៉ូ ដល់​ Chapecoense ក្រោយ​ពេល​ក្លឹប​របស់​ប្រេស៊ីល​មួយ​នេះ​ជួប​ហេតុការណ៍​ធ្លាក់​យន្តហោះ​បណ្ដាល​ឲ្យ​គ្រូ​បង្វឹក​ និង​កីឡាករ​សឹង​មួយ​ក្រុម​បាត់បង់​ជីវិត។

-ខ្សែ​ប្រយុទ្ធ​​វ័យ​២៤​ឆ្នាំ​ (Neymar) ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​និង​ជា​ Super Star ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​បញ្ចេញ​អារម្មណ៍​សោកសៅ​ជា​ពន់ពេក ​​​​ដល់​ក្លឹប​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ Chapecoense ថា ​”​ មិន​អាច​ជឿ​សោកនាដកម្ម​យន្តហោះ​ធ្លាក់ មិន​អាច​ជឿ​ថា​ មាន​កីឡាករ និង​មនុស្ស​លើ​យន្តហោះ​ ហើយក៏មិន​ជឿ​ថា​ មនុស្ស​ទាំង​អស់នេះ ចាក​ចេញពី​គ្រួសារ​របស់​គេ ។ ថ្ងៃនេះ​ពិភពលោក​យំ ប៉ុន្តែ​ឋានសួគ៌ នឹង​រីករាយ​ទទួល​ក្រុម​ជើងឯក​។ អារម្មណ៍​របស់ខ្ញុំ នៅ​ជាមួយ​គ្រួសារ និង​មិត្ត​ភ័ក្ដិ​ជន​រង​គ្រោះ​ទាំងអស់​គ្នា​” ។

– លោក Pele អតីត​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល បានថ្លែងថា «​ដោយ​តក់ស្លុត​តាម​រយៈ​ការ​សោកនាដកម្ម​ដែល​បាន​កើតឡើង​ Chapecoense ពិតប្រាកដ​។ សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ទាំងអស់​។ ការ​ឱប​សម្រាប់​ក្លិប​ និង​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ប្រេ​ស៊ី​ល​ទាំងអស់​»​ ។

– កីឡាករ Lionel Messi របស់អា​ហ្ស​ង់​ទី​ន ​និងជា​ខ្សែប្រយុទ្ធ​ក្លឹ​ប Barcelona បាននិយាយថា «​គួរ​ឱ្យ​ស្តាយ​កីឡាករ​ទាំងនោះ​ ដើម្បី​ក្លាយជា​កម្លាំង​ក្នុង​កីឡាបាល់ទាត់​មួយ ដែល​មាននៅ​លើ​ផ្លូវ​នេះ គឺយក​យន្តហោះ​ខុស​» ​។

– លោក Diego Maradona អា​ហ្ស​ង់​ទី​ន​ ក៏ថ្លែងដែរថា «​ថ្ងៃនេះ​គឺជា​ថ្ងៃ​​សោកស្តាយ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​បាល់ទាត់​។ នៅ​ពេល​មានការ​លំបាកជាមួយក្រុម​គ្រួសារ​​ជន​រង​គ្រោះ​ និង​មិត្តភក្តិ​របស់​ពួក​គេ ​។ ចង់​​រំលែក​ទុក្ខ​យ៉ាង​ស្មោះ​អស់ពី​ចិត្ដ​ដល់​ក្រុម Chapecoense ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​​” ។

-ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ៍​ អ្នកកាសែត២០នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ដឹក​ក្រុមកីឡា​បាល់ទាត់​ប្រេ​ស៊ី​ល​។ មានអ្នកកាសែត​ម្នាក់​ គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​នៅ​រស់រាន​មានជីវិត​ចំនួន​៦នាក់ ។

-អាជីវកម្ម​ខ្នាតតូច និង​សាលារៀន​ ត្រូវ​បាន​​បិទទ្វារ ​នៅ Chapeco ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល​ ដើម្បីជាការ​កាន់ទុក្ខ​នៅ​ថ្ងៃ​អង្គា​រ៍ លើ​ការ​បាត់បង់​នៃ​ក្រុមកីឡា​បាល់ទាត់​របស់​ Chapecoense, នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​មួយ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​ ។