ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីជនជាតិវៀតណាម បា.ញ់តដៃសមត្ថកិច្ច នៅខេត្តព្រះសីហនុ ឈានទៅចាប់បានអ្នកជួញ​ដូរ​កាំភ្លើង និងជនល្មើស សរុប ៦នាក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ព្រះសីហនុ​៖ សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាល​ខេត្តព្រះសីហនុ បានតាមប្រមាញ់ ចាប់បានខ្មាន់កាំភ្លើង និងបក្សពួក ៣នាក់ ជាជនជាតិវៀតណាម​ ដែលបាញ់ បណ្តាលឲ្យអធិការរងក្រុងព្រះសីហនុម្នាក់…

​ព្រះសីហនុ​៖ សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាល​ខេត្តព្រះសីហនុ បានតាមប្រមាញ់ ចាប់បានខ្មាន់កាំភ្លើង និងបក្សពួក ៣នាក់ ជាជនជាតិវៀតណាម​ ដែលបាញ់ បណ្តាលឲ្យអធិការរងក្រុងព្រះសីហនុម្នាក់ រងរបួស។ ករណីនោះ សមត្ថកិច្ច ក៏បានតាមចាប់ជនសង្ស័យ ៣​នាក់ ជាជនជាតិខ្មែរ ជាអ្នកជួញដូរអាវុធ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តកណ្តាល​។

គួររំលឹក​ថា កាលពីវេលាម៉ោង ០៩យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនល្មើសមួយចំនួន ជាជនជាតិវៀតណាម ដែលបានបាញ់តដៃជាមួយ​សមត្ថកិច្ច ខណៈពេលដែលសមត្ថកិច្ច កំពុង​ប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ តាមផ្លូវ​។ ហេតុការណ៍​នោះ បណ្ដាលឱ្យលោកអធិការរងក្រុងព្រះសីហនុម្នាក់ បានរងរបួសត្រង់ជើងខាងស្ដាំ។ បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនល្មើសទាំងនោះ បានចំនួន ៣នាក់ (ស្រីម្នាក់ ប្រុស ២នាក់) និងដកហូតបានអាវុធ ដែលក្រុមជនល្មើសធ្វើសកម្មភាព នាំយកមកចាត់ការបន្តតាមផ្លូវច្បាប់​។

​ក្រោយពីមានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាល​ខេត្តព្រះសីហនុ ក៏បានតាមប្រមាញ់ចាប់បានបក្សពួកជនសង្ស័យ​ជាបន្តបន្ទាប់ ដោយសមត្ថកិច្ច​តាមចាប់នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តកណ្តាល ដោយចាប់បានបុរស ៣នាក់ទៀត ជាជនជាតិខ្មែរ ជាអ្នកជួញដូរអាវុធ។ អាវុធដែលដកហូត ប្រភេទ​វែងខ្លី ចំនួន​ជាង ២០ដើម​។

សរុបបូករួមទាំងជនសង្ស័យ ដែលឃាត់បាន នៅខេត្តព្រះសីហនុ និងជនសង្ស័យ ដែលឃាត់បាន​តាមបណ្ដា​ខេត្តចំនួន ៣ផ្សេងៗគ្នានេះ មានជនសង្ស័យសរុប ចំនួន ៦នាក់ (ស្រីម្នាក់ និងប្រុស​ចំនួន ៥នាក់) រួមទាំងដកហូតបានអាវុធជាច្រើន​ដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ