ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​របស់​ Xiaomi

7 ឆ្នាំ មុន

ទូរស័ព្ទ​ចិន​ដែល​ល្បី​មួយ​ឈ្មោះ Xiaomi បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​អស្ចារ្យ ។ ម៉ូ​ដែល​នេះ​មានឈ្មោះ​ថា Xiaomi Redmi 4 Prime វា​ជា​ប្រភេទ​ទូរស័ព្ទ​វៃឆ្លាត់​ដែល​មាន​ល្បឿន​លឿ

ក្រុមហ៊ុនទូរស័ព្ទ​ចិន​ដែល​ល្បី​មួយ​ឈ្មោះ Xiaomi បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​អស្ចារ្យ ។ ម៉ូ​ដែល​នេះ​មានឈ្មោះ​ថា Xiaomi Redmi 4 Prime វា​ជា​ប្រភេទ​ទូរស័ព្ទ​វៃឆ្លាត់​ដែល​មាន​ល្បឿន​លឿន​។

ម៉ូ​ដែល​នេះ​វា​មាន​រន្ធ​ដាក់​អង្គ​ចង​ចាំ​រហូត​ដល់ 128GB និង​មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​ចំនួន 32GB រូ​ច​ជា​ស្រេច ។ វា​មាន​រ៉េ​ម 3G មាន​កាមេរ៉ា​ទំហំ 13MP និង​មាន​កាមេរ៉ា​ខាង​មុខ​ចំនួន 5MP ផង​ដែរ ។ ចំពោះ​អេ​ក្រង់​មាន​ទំហំ​5​អ៊ី​ញ និង​តួ​ស្រោប​ដោយ​បន្ទះ​លោហៈ​រឹង​មាំ ហើយ​អាច​ដាក់​ស៊ី​ម​កាត​បាន​ដល់​ទៅ​ពីរ ។ លើស​ពី​នេះ​ទៅ​ទៀត​មាន​ទម្ងន់​តែ​156g ប៉ុណ្ណោះ ។ វា​ក៏​អាច​ដំណើរការ​ប្រព័ន្ធ​4G បាន​មាន Wifi មាន Bluethooth និង​មាន​វិទ្យុ​ផង​ដែរ ។ វា​មាន​កម្លាំង​ថ្ម 4100mAh ហើយ​សាក​ថ្ម​ឆាប់​ពេញ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​កម្មវិធី Android 6.0.1 Lollipop ។ តម្លៃ​ប្រហែល​១៣០​ដុល្លារ​ប៉ុណ្ណោះ ។

មក​ដល់​ពេល​នេះ​ក្រុមហ៊ុន Xiaomi បាន​ផលិត​ម៉ូ​ដែល​ទូរស័ព្ទ​របស់​ខ្លួន​ចំនួន​៤៤​ម៉ូ​ដែល រួច​មក​ហើយ និង​ជា​ក្រុមហ៊ុន​លំដាប់​ទី​៤​ថ្នាក់​ពិភពលោក​ក្នុង​ការ​ផលិត​ទូរស័ព្ទ​វៃឆ្លាត ។ ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ និង​បាន​បង្ហាញ​ម៉ូ​ដែល​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ២០១១ ។ ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ Lei Jun ជា​សេដ្ឋី​ទី​២៣​ក្នុង​ប្រទេស​ចិន ។ នេះ​បើ​តាម​ទស្សនា​វ​ត្តី Forbes ៕