ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចុង​ក្រោយ ! ធ្លាក់​យន្តហោះ​ដឹក​កីឡាករ​បាល់ទាត់​ក្លឹ​ប​នៅ​ប្រេ​ស៊ី​ល​ស្លា.ប់​៧៦​នាក់

7 ឆ្នាំ មុន

ប្រទេសកូឡុំប៊ី ​៖​ យោងតាមអនឡាញបរទេសាបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​មនុស្ស៧៦នាក់ក្នុងចំណោម៨១នាក់បានស្លា.ប់ ​ដោយសារឧបទ្ទវហេតុធ្លាក់​យន្តហោះ​ដឹកក្រុមកីឡាករបាល់ទាត់ក្លឹប​​ Chapecoense ​​របស់ប្រទេសប្រេស៊ីល​ នៅក្នុងប្រទេសកូឡុំប៊ី ។

ប្រទេស​កូ​ឡុំ​ប៊ី ៖ យោង​តាម​អន​ឡាញ​ពីបរ​ទេ​សបាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មនុស្ស​៧៦​នាក់​ក្នុង​ចំណោម​៨១​នាក់​បាន​ស្លាប់ ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​ក្លឹ​ប Chapecoense របស់​ប្រទេស​ប្រេ​ស៊ី​ល នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​ត្រូវ​បាន​សង្គ្រោះ តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​នោះ​មាន​កីឡាករ​ខ្សែការពារ​ក្លឹ​ប Chapecoense លោក Alan Ruschel និង​អ្នកចាំទី​២​រូប គឺ​លោក Marcos Danilo និង​លោក​Jakson Follmann ។

ក្រុម​កីឡាករ​បាត់​ទាត់​ក្លឹ​ប Chapecoense ត្រូវ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Copa Sudamerica វគ្គ​ផ្តាច់​ព្រ​ត្រ​ជាមួយនឹង​ក្រុម Atletico Nacional នៅ​ទីក្រុង Medellin នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​តាម​គម្រោង នឹង​ធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី​៣០  ខែវិច្ឆិកា ស្អែក​នេះ ប៉ុន្តែ​សំណាងអាក្រក់​ក៍​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៦​នេះ ។

យន្តហោះ CP2933 ដែល​ជួប​គ្រោះ​នេះ បាន​ចាក​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល​សំដៅ​ទៅ​អាកាសយានដ្ឋាន Medellin របស់​ប្រទេស​កូ​ឡុំ​ប៊ី ៕