ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់! ស្ត្រីវៀតណាមដំបូងគេបង្អស់ នឹងធ្វើដំណើរទៅកាន់លំហអវកាស

4 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ ស្ត្រីជនជាតិវៀតណាម សញ្ជាតិអាម៉េរិកាំងម្នាក់ នឹងហោះទៅកាន់លំហអវកាសជា

សហរដ្ឋអាម៉េរិក ៖ ស្ត្រីជនជាតិវៀតណាម សញ្ជាតិអាម៉េរិកាំងម្នាក់ នឹងហោះទៅកាន់លំហអវកាសជាផ្នែកនៃយុទ្ធនាការ ដែលត្រូវបានឧបត្ថម្ភដោយអង្គការមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាម៉េរិក Space for Humanity។

កញ្ញា Amanda Ngoc Nguyen អាយុ៣២ឆ្នាំ នឹងធ្វើដំណើរទៅកាន់លំហអវកាស ដោយស្របតាមកម្មវិធី Space for Humanity’s Citizen Astronaut Program ដែលមានគោលបំណងផ្តល់សិទ្ធិអំណាចដល់អវកាសយានិកពលរដ្ឋម្នាក់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ជាមួយនឹងទស្សនវិស័យទូលំទូលាយ។

កញ្ញា Amanda Ngoc Nguyen ដែលមានឪពុកម្ដាយជាជនជាតិវៀតណាម បានកើតនៅរដ្ឋកាលី​ហ្វ័រញ៉ា និងរស់នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នឹងក្លាយជាស្ត្រីដើមកំណើតវៀតណាមដំបូងបង្អស់ ដែលធ្វើដំណើរទៅកាន់លំហអវកាសដោយយាន New Shepard របស់ក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុនផលិតយានអវកាសអាម៉េរិក ក៏ដូចជាក្រុមហ៊ុនសេវាបើកដំណើរការ និងបច្ចេកវិទ្យាអវកាស។

កញ្ញា Amanda ថ្លែងអំពីអារម្មណ៍ថា «ខ្ញុំរំភើបណាស់ ដែលបានធ្វើជាដៃគូជាមួយនឹង Space for Humanity មិនត្រឹមតែសម្រាប់ការគាំទ្ររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញអំពីចក្ខុវិស័យ និងតម្លៃរបស់ពួកគេផងដែរ។ ខ្ញុំទន្ទឹងរង់ចាំការធ្វើដំណើរទៅកាន់លំហអវកាស ក៏ដូចជាការបន្តដំណើររបស់យើងទៅកាន់អនាគតដ៏ត្រចះត្រចង់ និងប្រសើរជាងមុន»។

Amanda ដែលជាប់ឈ្មោះនៅក្នុងប្រជែងពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩ និងជាប់ជាស្ត្រីឆ្នើមប្រចាំឆ្នាំ ២០២២ គឺជាសកម្មជនសិទ្ធិជនស៊ីវិល និងជាស្ថាបនិកអង្គការក្រៅរដ្ឋាភិបាល Rise ដែលត្រូវបានស្គាល់ថា ការងាររបស់នាងផ្អែកលើច្បាប់សិទ្ធិអ្នករស់រានមានជីវិតពីការរំលោភបំពានផ្លូវភេទ និងការតស៊ូមតិសម្រាប់សិទ្ធិជនជាតិអាម៉េរិក-អាស៊ី។

នៅក្នុងវីដេអូដែលចេញផ្សាយដោយស្ថានទូតអាម៉េរិកប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កញ្ញា Amanda Ngoc Nguyen បាននិយាយជាភាសាវៀតណាម ដែលមានន័យថា «ខ្ញុំគឺជាជនជាតិវៀតណាម ខ្ញុំត្រៀមហោះទៅកាន់ទីលំហ ដើម្បីបង្ហាញនារីវៀត​ណាម​វ័យក្មរងបានឃើញខ្លួនឯងនៅក្នុងចំណោមតារា ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺ ខ្ញុំអាច​ដឹកសហគមន៍របស់ខ្ញុំនៅក្បែរខ្ញុំ។ ខ្ញុំប្រហែលជាមនុស្សដំបូង ប៉ុន្តែមិនមែនជាមនុស្សចុងក្រោយនោះទេ»។

យ៉ាងណាមិញ មកទល់ពេលនេះ មិនមានកាលបរិច្ឆេទជាក់លាក់ណាមួយ សម្រាប់ការចាប់ផ្តើមយាន New Shepard ដែលត្រូវប្រកាសជាផ្លូវការនោះទេ៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ