ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សភា​វៀតណាម​ចុះ​ពី​តំណែង​ព្រោះ​មាន​កំហុស និង​អសមត្ថ​ភាព

4 ខែ មុន

ទី​ក្រុង​ហាណូយ៖ នៅ​ទី​បញ្ចប់​ ប្រធាន​រដ្ឋ​សភា​វៀតណាម​ត្រូវ​​អស់​តំណែង​ម្នាក់​ទៀត​ហើយ​បន្ទាប់​ពី​បក្ស​កុម្មុយ​និស្ត​វៀតណាម​ដក​តំណែង​ប្រធានា​ធិបតី​វ៉ូវ៉ាន់​ធឿងបាន​​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ បក្ស​កុម្មុយនិស្ត​បាន​ទទួល​យក​លិខិត​លាលែង​ពីតំណែង​របស់​លោក​​វឿង​ឌិញវេ (Vuong Dinh Hue) រួ​ច​ហើយ​នៅថ្ងៃ​នេះ​ពី​បទ​ «ប្រព្រឹត្ត​កំហុស​​​ និង​អសមត្ថ​ភាព​​»។…

ទី​ក្រុង​ហាណូយ៖ នៅ​ទី​បញ្ចប់​ ប្រធាន​រដ្ឋ​សភា​វៀតណាម​ត្រូវ​​អស់​តំណែង​ម្នាក់​ទៀត​ហើយ​បន្ទាប់​ពី​បក្ស​កុម្មុយ​និស្ត​វៀតណាម​ដក​តំណែង​ប្រធានា​ធិបតី​វ៉ូវ៉ាន់​ធឿងបាន​​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ បក្ស​កុម្មុយនិស្ត​បាន​ទទួល​យក​លិខិត​លាលែង​ពីតំណែង​របស់​លោក​​វឿង​ឌិញវេ (Vuong Dinh Hue) រួ​ច​ហើយ​នៅថ្ងៃ​នេះ​ពី​បទ​ «ប្រព្រឹត្ត​កំហុស​​​ និង​អសមត្ថ​ភាព​​»។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​នេះ​ផ្ទាល់​តែ​ម្ដង​។

មុខ​តំណែង​ប្រធាន​រដ្ឋ​សភា​ថ្វី​ដ្បិត​មិន​មាន​អំណាច​កម្រិត​កំពូល ​ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​សសរ​ស្ដម្ភ​អំណាច​កំពូល​ទាំង​បួន​នៅ​វៀតណាម​ដែល​មាន​​អគ្គ​លេខា​ធិការ​បក្ស​មាន​អំណាច​ធំ​ជាង​គេ​​,​ បន្ទាប់​មក​​នាយក​​រដ្ឋ​មន្ត្រី, ប្រធាន​រដ្ឋ​សភា និង​ប្រធានា​ធិបតី​។​ ​​​គេ​ធ្លាប់​គិត​ថា​ទៅ​ថ្ងៃមុខ​ តំណែង​អគ្គ​លេខា​ធិការ​បក្ស​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ប្រធាន​រដ្ឋ​សភា​រូប​នេះ​។ គេ​ហទំព័រ​រដ្ឋាភិបាល​វៀតណាម​ចេញ​ផ្សាយ​​​សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​វៀតណាម​ថា​​ «ដោយ​សារ​សម​មិត្ត​វឿង​ឌិញ​វេ​​ប្រព្រឹត្ត​កំហុស​ និង​អសមត្ថ​ភាព​​​​​​​ធ្វើ​ឱ្យ​​សាធារណ​ជន​​សម្លឹង​ក្នុង​ផ្លូវ​អវិជ្ជ​មាន​ និង​ប៉ះ​ពាល់​កិត្តិ​យស​​​​​របស់​បក្ស​, កិត្តិ​យស​របស់​រដ្ឋ​ និង​កិត្តិ​យស​​របស់​រូប​គាត់​ផ្ទាល់​»។

សេចក្ដី​ថ្លែង​ការណ៍​នោះ​រៀប​រាប់​ថា​បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ទទួល​យក​រួច​ហើយ​នូវ​លិខិត​សូម​លាលែង​ពី​តំណែង​របស់​លោក​វឿង​ឌិញ​វេ​ ហើយ​បក្ស​នឹង​ដក​ហូត​មុខ​តំណែង និង​តួនាទី​គ្រប់​យ៉ាង​។ ​មិន​ត្រឹម​តែ​តំណែង​ប្រធាន​រដ្ឋ​សភា​ទេ​​ ​សូម្បី​តែ​​តំណែង និង​តួនាទី​នៅ​ក្នុង​គណៈ​មជ្ឈិម​បក្ស​ និង​ការិយាល័យ​នយោបាយ​​ក៏​ត្រូវ​ដក​ហូត​ផង​ដែរ​​។ ដូច្នេះ​ ការ​ខិត​ខំ​ក​សា​ង​កេរ្តិ៍​ឈ្មោះ​ទម្រាំ​មាន​​ថ្ងៃ​នេះ​ត្រូវ​រលាយ​បាត់​​ត្រឹម​១​ប៉​ប្រិច​ភ្នែក​។​ សេចក្ដី​ថ្លែង​ការណ៍​​មិន​បា​ន​បញ្ជាក់​​ថា​គាត់​ខុស​រឿង​អ្វី​ទេ​​។​​

​ការ​លា​លែង​ពី​តំណែង​​នេះ​ធ្វើ​ឱ្យ​គេ​ខ្វាយ​ខ្វល់​អំពី​បញ្ហា​ស្ថិរ​ភាព​នយោបាយ​នៅ​ប្រទេស​វៀតណាម​ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​ផលិត​ដ៏​ធំ​មួយ​​នៅ​អាស៊ី​អាគ្នេយ៍​ ហើយ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ការ​នាំទំនិញ​​ទៅ​លក់​នៅ​ក្រៅ​ស្រុក​។ បើ​នយោបាយ​វៀតណាម​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទៅ វា​នឹង​ប៉ះ​ពាល់​​​​ទឹក​ចិត្ត​របស់​អ្នក​វិនិយោគ​។​

​​ការ​ស្ទង់​មតិ​របស់​សភា​ពាណិជ្ជ​កម្ម​វៀតណាម​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​ជាង​៦៥០​​នាក់​​បង្ហាញ​ថា​មូល​ហេតុ​ធំ​ដែល​​ក្រុម​ហ៊ុន​បរទេស​​ចង់​​ទៅ​វិនិយោគ​នៅ​វៀតណាម​​​​ដោយ​សារ​វៀតណាម​មាន​ស្ថិរ​ភាព​នយោបាយ​​។ នៅ​ក្នុង​យុទ្ធ​នា​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​​ដែល​ដឹក​នាំ​-​បញ្ជា​ផ្ទាល់​ដោយ​អគ្គ​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក​វៀង​ហ៊្វូជុង​ មនុស្ស​មិន​តិច​នាក់​ទេ​​ត្រូវ​ដក​ហូត​តំណែង ចាប់​ខ្លួន និង​នាំ​ទៅ​កាត់​ទោ​ស​នៅ​តុលាការ​។ មន្ត្រី​ខ្លះ​ត្រូវ​គេ​ទុក​មុខ​ឱ្យ​ត្រឹមបណ្ដេញ​ចេញ​ពី​​តំណែង​ក្រោម​រូប​ភាព​ខាង​ក្រៅ​ជា​ការ​លា​លែង​ពី​តំណែង​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​​​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ជា​ច្រើន​ឆ្នាំ​។​

​លោក​វឿង​ឌិញវេ​​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប៉េកាំង​​​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​​ និង​​​ជួប​ប្រធានា​ធិបតី​ចិន​​។ នៅ​ពេល​លោក​ជាប់​រវល់​នៅ​ក្រៅ​ប្រទេស​ ​ជំនួយ​ការ​របស់​លោក​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ពី​បទ​ទទួល​សំណូក​ពី​ក្រុម​ហ៊ុន​ទទួល​ម៉ៅ​ការ​សា​ង​​សង់​។ ​​ចាប់​ខ្លួន​ជំនួយ​ការ​រូប​នោះបាន​២​សប្ដាហ៍​ទើប​សមត្ថ​កិច្ច​ប្រកាស​ជា​ចំហ​ថា​ពិត​ជា​មាន​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​មែន​។

កាល​ពី​ដើម​ខែ​មេសា សេដ្ឋី​អចលន​ទ្រព្យ​ដ៏​ល្បី​ល្បាញ​ម្នាក់​ឈ្មោះទ្រឿង​មីឡាន​​ត្រូវ​តុលាការ​សាលា​ដំបូង​ទី​ក្រុង​ហូជីមិញ​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ឆ​បោក​នៅ​ក្នុង​គម្រោង​វិនិយោគ​ខ្យល់​​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​។ រឿង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រីធំ​ៗ​របស់​វៀតណាម​ដែល​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​ និង​សុខ​ចិត្ត​បិទ​ភ្នែក​បិទ​ច្រមុះ​ទទួល​ប្រាក់​សំណូក​ដើម្បី​ធ្វើ​មាន​​ធ្វើ​បាន​តែ​ម្នាក់​​ឯង។ តាម​មើល​ទៅ សំណុំ​រឿង​ឆ​បោក​នេះ​អាច​នឹង​រាល​ដាល​ទៅ​ដល់​មន្ត្រី​ជា​ច្រើន​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ