លោកស្រី អ៊ុងសាន ស៊ូជី ត្រូវរបបយោធាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ
មីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួននៅផ្ទះទៅ
មីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួននៅផ្ទះទៅ
មីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួននៅផ្ទះទៅកាន់កន្លែងឃុំឃាំងម្នាក់ឯងក្នុងបរិវេណពន្ធនាគារក្នុងរដ្ឋធានី Naypyidaw។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបបយោធាឈ្មោះ Zaw Min Tun នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមិថុនានេះ។
លោកថ្លែងថា «អនុលោមតាមច្បាប់ព្រហ្មទណ្ឌ… លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនម្នាក់ឯងក្នុងពន្ធនាគារចាប់តាំងពីថ្ងៃពុធមក»។
ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំមុនមក ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៧ឆ្នាំរូបនេះត្រូវបានឃុំខ្លួននៅនៅទីតាំងមួយដែលមិនត្រូវបានគេបង្ហាញឲ្យដឹង រួមទាំងបុគ្គលិក និងសុនខរបស់គាត់។
លោកស្រីរងការចោទប្រកាន់ជាច្រើនករណីពីសំណាក់របបយោធា ហើយតុលាការកំពុងដំណើរការរឿងក្តីរបស់លោកស្រី ហើយគាត់អាចប្រឈមនឹងការជាប់ទោសរយៈពេលជាង ១៥០ឆ្នាំ។
លោកស្រីត្រូវបានកាត់ទោសរួចមកហើយពីបទពុករលួយ ញុះញង់ឲ្យប្រឆាំងនឹងយោធា រំលោ.ភបំពានច្បាប់គ្រប់គ្រងកូវីដ ១៩ និងច្បាប់ទូរគមនាគមន៍ ដោយតុលាការយោធាផ្តន្ទាទោសគាត់ឲ្យជាប់គុករយៈពេល ១១ឆ្នាំរហូតមកដល់ពេលនេះ។ ប៉ុន្តែគាត់បដិសេធរាល់ការចោទប្រកាន់ទាំងអស់។
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បានអនុញ្ញាតឲ្យលោកស្រីបន្តការឃុំខ្លួននៅផ្ទះទោះបីគាត់ត្រូវបានកាត់ទោស ប៉ុន្តែនៅថ្ងៃពុធម្សិលមិញនេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានបញ្ជាឲ្យមាននិតិវិធីច្បាប់ប្រឆាំងលោកស្រី ដោយបញ្ជូនគាត់ពីបន្ទប់តុលាការទៅកាន់ពន្ធនាគារ៕ (យោងតាមប្រភព៖ Agencies)
ចែករំលែកព័តមាននេះ