ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមសហគមន៍​បុរីកីឡា​ប្រមូលផ្តុំគ្នាជាថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ប្រមាណ​ជា​៣២​គ្រួសារ ដែល​អះអាង​ថា មិន​ទាន់​បាន​ទទួល​លំនៅ​ឋាន​ពីសា​លា​រាជធានី​ភ្នំពេញ ដែល​ប្រគល់​សិទ្ធិ​ឱ្យទៅ​ក្រុមហ៊ុន​ផា​ន អ៊ី​មិច វិនិយោគ​នៅ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ប្រមូលផ្តុំ​គ្នា​នៅ​បុរី​កីឡា ចង់​យក​ញ្ញតិ​ទៅ​ជូន​លោក​ទេស​រដ្ឋមន្ត្រី​លោក​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​

រាជធានី​ភ្នំពេញ ៖ ក្រុម​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ប្រមាណ​ជា​៣២​គ្រួសារ ដែល​អះអាង​ថា មិន​ទាន់​បាន​ទទួល​លំនៅ​ឋាន​ពីសា​លា​រាជធានី​ភ្នំពេញ ដែល​ប្រគល់​សិទ្ធិ​ឱ្យទៅ​ក្រុមហ៊ុន​ផា​ន អ៊ី​មិច វិនិយោគ​នៅ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​ប្រមូលផ្តុំ​គ្នា​នៅ​បុរី​កីឡា ចង់​យក​ញ្ញតិ​ទៅ​ជូន​លោក​ទេស​រដ្ឋមន្ត្រី​លោក​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ ។

ញត្តិ​មាន​គោលបំណង​ដាក់​ជូន​មាន​ខ្លឹមសារ​ថា «​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ស់​នៅ​បុរី​កីឡា​បាន​រង​គ្រោះ​ផ្ទួន​ៗ​គ្នា ដោយសារ​ក្រុមហ៊ុន​ផា​ន អ៊ី​មិច រំលោភ​លើ​កិច្ចសន្យា​សាងសង់​អគារ​ស្នាក់​នៅ​២​បន្ថែម​ទៀត តាម​កិច្ចសន្យា​គឺ​សាងសង់​១០​អគារ​កាលពី​ឆ្នាំ​២០០៣ កន្លង​ទៅ ។

ញត្តិ​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​០៣ មក​រា ២០១២ ក្រុមហ៊ុន​នេះ បាន​ប្រើ​គ្រឿ​ចក្រ និង​កម្លាំង​ចម្រុះ​មក​រំលោភ​ឈូស​កម្ទេច​លំនៅ
ឋាន​យើងខ្ញុំ​ទាំង​កំរោល ដោយ​គ្មាន​សេចក្តីជូនដំណឹង ឬ​សាល​ក្រ​តុលាការ ដោយ​អាង​ថា​ក្រុមហ៊ុន​ក្យ័​យ​ធន ហើយ​ថែម​ទាំង​បាន​រំលោភ​យក​ដី​ទំហំ​៤៣០០​ម៉ែត្រការ៉េ សម្រាប់​សាងសង់​អគារ​ទី​៩ និង​ទី​១០​របស់​យើងខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ​ថែម​ទៀត ។

យើងខ្ញុំ​ត្រូវ​ទទួល​រង​គ្រោះជា​លើក​ទី​២ បន្ទាប់​ពី​ធ្វើការ​តវ៉ា​អស់​រយៈពេល​៥​ឆ្នាំ ក្រុមហ៊ុន​បាន​ផ្តល់​សំណង​តែ​៣០០០ ទៅ​៥០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គ្រួសារ និង​គ្រួសារ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​ទទួលយក​ផ្ទះ​ទំហំ​៣,៧០​គុណ​៤,៧០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​អណ្តូង ជាង​រាជធានី​ភ្នំពេញ ដែល​សំណង​ទាំងនោះ មិន​ស្មើ​និង​តម្លៃ​ផ្ទះ​អភិវឌ្ឍន៍​នៅ​និង​កន្លែង ព្រោះ​រាជ​រដ្ឋ​ភិ​បាល​តម្រូវ​ឲ្យ​អភិវឌ្ឍន៍​នៅ​បុរី​កីឡា ។

គោលបំណង​របស់​យើងខ្ញុំ​ចង់ការ​ឆ្លើយ​តប​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ផា​ន អ៊ី​មិច ដែល​បាន​ភូត​កុហក​ថា​បាន​ដោះ ស្រាយ​ដល់​យើងខ្ញុំ​រួចរាល់​អស់ហើយ ការ​ពិត​ពលរដ្ឋ ដែល​បាន​ដាក់​ឯកសារ​តវ៉ា​នៅ​វេទិការ​ចេ​ន​ឡា​មាន​ចំនួន​១៨០​គ្រួសារ (​មិន​ទាន់​គិតដល់​អ្នក​ដាក់​ឯកសារ​មិន​ទាន់​ផង​)​ក្រុមហ៊ុន​ផ្តល់​សំណង​ខាងលើ​បាន​តែ​១៣០​គ្រួសារ​ប៉ុណ្ណោះ ។

ចំណែក​អ្នក​នៅ​សល់ និង​អ្នក​មិន​ទាន់​យល់​ព្រមយក​សំណង​នោះ ត្រូវ​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ ចេះ​តែ​ពន្យា​ពេល​មិន​ព្រម​ដោះស្រាយ​ដល់​ពួក​យើងខ្ញុំ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ហេតុនេះ​បានជា​យើងខ្ញុំ​ស្នើ​សុំ​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ មេត្តា​ជួយ​ពិនិត្យ និង​អន្តរាគមន៍​ក្នុង​រឿង​នេះ​ដោយ​ក្តី​អនុគ្រោះ និង​ពិសេស​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ដែល​ជា​ម្លប់​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប សូម​សម្តេច​មេត្តា​ប្រគល់​សិទ្ធិ​ឲ្យ​ក្រសួង​ដែនដី​ជួយ​ព​ន្លឿ​ន និង​ដោះស្រាយ​ដល់​យើង ខ្ញុំ​បាន​តម្លៃ​សមរម្យ អាច​យក​ទៅ​ទិញ​ផ្ទះ​ស្នាក់​នៅ​បាន យើងខ្ញុំ​មិន​អាច​ទទួលយក​សំណង​តិចតួច​ខាងលើ​នេះ​បាន​ទេ នេះ​ជា​រឿង​អ​យុ​ត្តិ​ធ​ម៍​បំផុត​សម្រាប់​ពួក​យើងខ្ញុំ ។