ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ ៖ កម្ពុជា​យកចិត្តទុកដាក់​បោសសម្អាត​មីន​តាម​ព្រំដែន​ខ្មែរ​-​សៀម តាំងពី​ឆ្នាំ​១៩៩២

17 ម៉ោង មុន

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ការ​បោ​សម្អាត​មីន​មនុស្សធម៌​គាំទ្រ​សុខ​សុវត្ថិភាព និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូប​វន្ត…

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ការ​បោ​សម្អាត​មីន​មនុស្សធម៌​គាំទ្រ​សុខ​សុវត្ថិភាព និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូប​វន្ត ព្រមទាំង​សេដ្ឋកិច្ច​សង្គម ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ភូមិ​ជោគជ័យ ភូមិ​អូរ​បី​ជាន់ និង​ភូមិ​ព្រៃ​ចាន់ ក៏​ដូច​ជា ភូមិករ​នានា​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​សៀម ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩២-៩៣​មក​ម្លេះ ព្រមទាំង​បាន​ចាប់ផ្តើម និង​បាន​ចែក​ចេញ​ជា​ដំណាក់កាល​សំខាន់​ដូច​ជា ៖

១. ឆ្នាំ​១៩៩២-១៩៩៨ ៖ ដំណាក់កាល​ធ្វើការ​បោសសម្អាត​មីន ដើម្បី​បើកផ្លូវ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​មាតុភូមិ​វិវត្តន៍ និង​គាំទ្រ​ការ​តាំងទី​លំនៅ​និង​កសាង​ជីវភាព​ថ្មី​ទាំង​ក្នុង​ឆ្នាំ​១៩៩២-៩៣ និង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ។
២. ឆ្នាំ​១៩៩៨-២០០៣ ៖ ដំណាក់កាល​នៃ​ការ​បោសសម្អាត​មីន ដើម្បី​គាំទ្រ​សុវត្ថិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​!! ។

ការ​ដំណើរការ​បោ​សម្អាត​មីន​មនុស្សធម៌ នៅ​ទីតាំង​ទាំងនេះ មាន​សហគមន៍​អន្តរជាតិ​ច្រើន​ណាស់​បានដឹង​លឺ និង​ចង​ចាំ​ការ​ពិត​នេះ ព្រោះថា សហគមន៍​អន្តរជាតិ​ទាំងនោះ​បាន​ចូលរួម​អនុវត្តន៍​ដោយ​ផ្ទាល់​ផង​ដែរ ។

រឿង​ជម្លោះ​ខ្សែរ​បន្ទាត់​ព្រំដែន​នៅ​តំបន់​ទាំងនេះ ក្រុមការងារ​ព្រំដែន​ទាំង​ខ្មែរ និង​សៀម បាន​ជួប​ពិភាក្សា​គ្នា​ច្រើន​លើក​ច្រើន​សារ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ (​ដូច​ខ្លឹមសារ​នៃ​សេចក្តី​ប្រកា​សប​ដិ​សេ​ដ​ព័ត៌មាន​) របស់​រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​!! ។

ប្រ​សិន​ពិតជា​អ្នក​ជិតខាង​គ្នា​ល្អ​មែន​នោះ យន្តការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​មាន​គ្រប់​ឋានានុក្រម មិន​ត្រូវ​ប្រើប្រាស់​កម្លាំង និង​ច្បាប់​សឹក​ស្អី​នោះ​ទេ ព្រោះ​ទ​ង្វើ​បែប​នេះ បង្កើន​អរិភាព​នឹង​គ្នា​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​!!៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ