ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍ការមកដល់របស់យន្តហោះ Cathay Pacific ចំនួន ១៣គ្រឿងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ បាន​ទទួល​ស្វាគមន៍​ចំពោះ​ការ​មក​ចុះ​ចត​របស់​យន្តហោះ​ក្រុមហ៊ុន Cathay Pacific ចំនួន​១៣​គ្រឿង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ បាន​ទទួល​ស្វាគមន៍​ចំពោះ​ការ​មក​ចុះ​ចត​របស់​យន្តហោះ​ក្រុមហ៊ុន Cathay Pacific ចំនួន​១៣​គ្រឿង ដែល​ការ​ចុះ​ចត​នេះ មាន​រយៈពេល​ចំនួន​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ ។ ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ផ្សាយ​នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ។

ដោយ​កត្តា​អាកាសធាតុ​មិន​អំណោយផល គឺ​ទីក្រុង​ហុងកុង​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​រ៉ា​ហ្គា​សា (Ragasa) ក្រុមហ៊ុន Cathay Pacific បាន​សម្រេចចិត្ត​ផ្ទេរ​យន្តហោះ​របស់​ខ្លួន​ចំនួន​១៣​គ្រឿង មក​ចុះ​ចត​ជា​បណ្តោះអាសន្ន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ជា​អាកាសយានដ្ឋាន​លំដាប់ 4F និង​ជា​ប្រភេទ​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​មាន​ស្តង់ដារ​ខ្ពស់​បំផុត គាំទ្រ​ដល់​ការ​ចុះ​ចត​របស់​យន្តហោះ​គ្រប់​ប្រភេទ​ប្រកបដោយ​ទំនុកចិត្ត ។

យន្តហោះ​របស់​ក្រុមហ៊ុន Cathay Pacific បាន​ចាប់ផ្តើម​ចុះ​ចត​ជា​បណ្តើរ​ៗ​ហើយ ចាប់ពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក និង​បន្ត​ចុះ​ចត​រហូត​ដល់​អស់ទាំង​១៣​គ្រឿងក្នុង​ថ្ងៃ​ទី​២៣ កញ្ញា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ