ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ត្បូងឃ្មុំ ចែក​ស្បៀង​បម្រុង​​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​គ្រួសារ​រង​គ្រោះ​ព្រោះទឹកជំនន់​ទន្លេមេគង្គ ចំនួន៩៩៨​គ្រួសារ ដែល​កំពុង​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព

1 ថ្ងៃ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី ចែក​កញ្ចប់​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ…

ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី ចែក​កញ្ចប់​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ ឆ្នាំ​២០២៥ ចំនួន​៩៩៨​គ្រួសារ ដែល​កំពុង​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព ស្ថិត​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្សាយ​នា​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៥ ។

ក្នុង​នោះ​ដែរ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា ក្នុង​ពិធី​នេះ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែកញ្ញា ឆ្នាំ​២០២៥ មានការ​ចូលរួម​ពី ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលរង​ខេត្ត មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សម្ដេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​មហន្តរាយ​នានា ។

នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រូវ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​អនាម័យ ជា​ពិសេស​ត្រូវ​ប្រយ័ត្ន​ក្មេង​តូច​ៗ និង​មនុស្ស​ចាស់​ដែល​គ្រោះថ្នាក់​ដោយសារ​លង់ទឹក ។

ជាមួយ​គ្នា​នោះ ឯកឧត្តម ក៏​បាន​ស្នើ​ឱ្យ រដ្ឋបាល​ស្រុក ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ជូនដំណឹង​បន្ត​ទៅ​ឱ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ។
សូម​បញ្ជាក់​ថា ទឹកជំនន់​ទន្លេមេគង្គ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ជន់​ឡើង​២​ដង​ជាប់​ៗ​គ្នា ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ឃុំ​ជី​រោទ៍​ទី​១ និង​ឃុំ​ទន្លេ​បិទ ។ ធ្វើ​ឱ្យ​ទឹកជំនន់​លើក​ទី​១ បាន​ឡើង​ដល់​កម្ពស់​១៣,០០​ម៉ែត្រ និង​លើក​ទី​ពីរ​ឡើង​ដល់​១៣,២០​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​លំនៅ​ដ្ឋា​ន និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​រង​ការ​ជន់​លិច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ