ខេត្តកំពង់ឆ្នាំង ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ រយៈពេល៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ មានភ្ញៀវទេសចរចំនួន៨៦០០២នាក់ បានមកលេងនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរមកលេងខេត្តកំពង់ឆ្នាំង ចំនួន៨៦០០២នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន២១៣នាក់ ។

ដោយឡែក សម្រាប់ថ្ងៃទី២២ ខែកញ្ញា ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ មកលេងនៅតាមតំបន់ទេសចរ និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន៥១ ២២៩នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៦០នាក់ ៕
ចែករំលែកព័តមាននេះ