ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចគ្រឿងបន្លាស់ម៉ូតូបានពីក្នុងរោងចក្រ ចេញមកវិញសន្តិសុខយាមប្របួចជាប់

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​ដោះ​គ្រឿងបន្លាស់​ម៉ូតូ​របស់​កម្មករ​ធ្វើការ​រោងចក្រ​បាន ហើយ​ជិះ​ម៉ូតូ​ចេញ​មក​វិញ​សន្តិសុខ​ឆែក​ឃើញ​ក៏​ឃាត់​តែ​ម្តង ។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប៉ុនប៉ង​លួច​គ្រឿងបន្លាស់​ម៉ូតូ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​ដោះ​គ្រឿងបន្លាស់​ម៉ូតូ​របស់​កម្មករ​ធ្វើការ​រោងចក្រ​បាន ហើយ​ជិះ​ម៉ូតូ​ចេញ​មក​វិញ​សន្តិសុខ​ឆែក​ឃើញ​ក៏​ឃាត់​តែ​ម្តង ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប៉ុនប៉ង​លួច​គ្រឿងបន្លាស់​ម៉ូតូ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​រោងចក្រ កាត់ដេរ​យីហោ​ដេ​ណា ស្ថិត​នៅ​ក្នុងភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សន្តិសុខ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​នោះ មានឈ្មោះ ប៉ុ​ស បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​កំបោ ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​កម្មករ​ក​ម្មា​រិ​នី​រោងចក្រ ចូល​ទៅ​បំពេញការងារ​ដូច​សព្វមួយដង ហើយ​ពេល​នោះ​ជនសង្ស័យ​ខាងលើ​ក៏​បន្លំ​ខ្លួន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​រោងចក្រ​កាត់ដេរ យីហោ ដេ​ណា ប៉ុនប៉ង​លួច​ម៉ូតូ និង​លួច​ដោះ​យក​គ្រឿងបន្លាស់​(​ផ្លា​ក​.​ក​ម៉ូតូ ) នៅ​ចំណុច​កន្លែង​ផ្ញើរ​ម៉ូតូ ដោយ​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព ដោះ​យក​ផ្លា​ក​.​ក​ម៉ូតូ​ចំនួន​០២​គ្រឿង ។

ទី​១-​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1kJ-2569 ម្ចាស់​មានឈ្មោះ ជាវ វ៉ា​ន់​ឆៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​រាជ ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
និង​ទី​២- ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1KQ-6114 ម្ចាស់​មានឈ្មោះ អ៊ុ​ក វី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ខ្លួន​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ផ្លា​ក​លេខ​ចេញពី​រោងចក្រ គោលបំណង​គេចខ្លួន ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​នៅ​មុខ​រោងចក្រ​ខាងលើ ឃាត់​ឆែក​ឃើញ​គ្រឿងបន្លាស់ (​ផ្លា​ក​.​ក ម៉ូតូ និង​សម្ភារៈ​ដោះ​មួយ​ចំនួន​) ហើយ​បាន​ប្រគល់​ឱ្យមក​សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី​តែ​ម្តង ។

នគរបាល​ស្រុក​គងពិសី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​ជាមួយ និង​វត្ថុ​តាង​មធ្យោបាយ និង​សម្ភារៈ ត្រូវ​បាន​ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ