ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ភរិយា បានឧទ្ទិស​កុសលផល​បុណ្យ​ជូន​​វីរ​កងទ័ព និង​នគរបាល​ជាតិ ក្នុង​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

50 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​រាប់បាត្រ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ…

ខេត្តកំពង់ស្ពឺ ៖ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​រាប់បាត្រ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​វត្ត​ហរិរក្ស​រាជិនី ហៅ វត្ត​វាំង​ចាស់ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែកញ្ញា ឆ្នាំ​២០២៥ ។ ពិធី​នេះ ក៏​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ផង​ដែរ​។

ក្នុង​ឱកាស​នេះ សម្តេច​បវរ​ធិ​បតី បាន​អនុមោទនា​បុណ្យ​កុសល ជូន​ដល់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ​ទាំងអស់ សូម​ទទួល​បាន​សេចក្តីសុខ សុភមង្គល សិរី​សួស្តី និង​សុខភាព​ល្អ​រឹង​មាំ ។ ជា​ពិសេស សម្តេច​បាន​ឧទ្ទិស​កុសលផល​បុណ្យ​នេះ​ជូន​ដល់ វីរ​កងទ័ព និង​វីរ​នគរបាល​ជាតិ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ