ស្នងការនគរបាលខេត្តកែប ចុះត្រួតពិនិត្យការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពថ្ងៃបុណ្យភ្ជុំបិណ្ឌ
- កែប
ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ…
ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ…
ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រកាសនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ចាត់កម្លាំងតាមផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។
ស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជាក់ថា នៅថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំចុះត្រួតពិនិត្យកម្លាំងឈរជើងតាមបណ្តាគោលដៅប្រារព្ធពិធីបុណ្យ និងកន្លែងកម្សាន្តសប្បាយ ដូចជា ៖ វត្តអារាម រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ