ខេត្តបន្ទាយមានជ័យ ៖ ក្នុងការបកស្រាយបំភ្លឺ ពាក់ព័ន្ធករណីតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ នារាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួន ដោយគោរពតាមផែនទីមាត្រដ្ឋាន ១/២០០.០០០ និងមិនចង់បានទឹកដីថៃឡើយ ហើយស្នើភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា ។ នេះបើយោងតាមក្រសួងព័ត៌មានបានផ្សាយនាយប់ថ្ងៃទី២២ ខែកញ្ញានេះ ។

មន្ត្រីជាន់ខ្ពស់ខាងើ បានបន្តថា កិច្ចការនេះតម្រូវឱ្យមានការគិតគូរ និងចរចាជាមួយគ្នាឱ្យបានច្បាស់លាស់ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសត្រឹមត្រូវ តាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាជាង២០ឆ្នាំមកហើយ គឺតាមរយៈយន្តការ JBC និងផ្អែកលើគោលការណ៍ MOU ឆ្នាំ២០០០ ព្រមទាំងបែបបទបច្ចេកទេសអនុវត្ត TOR ឆ្នាំ២០០៣ ៕
ចែករំលែកព័តមាននេះ