ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​​ពាក្យ​សម្តី ​យក​ប៉័ងតោ​២​ដើម​លាក់​​ក្នុងកែប​ម៉ូតូ​មកគំរា.ម​កា.ប់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ទំនាស់​ពាក្យ​សម្តី​រវាង​បុរស​២​នាក់ បាន​ឈាន​ដល់​ការ​វា.យតប់​គ្នា ហើយ​បាន​យក​កាំបិតប៉័ងតោ​២​ដើម​គំរា.មរ​កកា.ប់ ត្រូវ​បាន​ភាគី​ម្ខាង​ប្តឹង​ឱ្យ​ចាប់ខ្លួន ។ ជនជាប់ចោទ​ដែល​ត្រូវ​​ឃាត់ខ្លួន ក៏​ត្រូវ​

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ពាក្យ​សម្តី​រវាង​បុរស​២​នាក់ បាន​ឈាន​ដល់​ការ​វា.យតប់​គ្នា ហើយ​បាន​យក​កាំបិតប៉័ងតោ​២​ដើម​គំរា.មរ​កកា.ប់ ត្រូវ​បាន​ភាគី​ម្ខាង​ប្តឹង​ឱ្យ​ចាប់ខ្លួន ។ ជនជាប់ចោទ​ដែល​ត្រូវ​​ឃាត់ខ្លួន ក៏​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២​ ផង​ដែរ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា ជន​ស​ង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ម៉ុ​ក សុ​ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ នូវ សុ​ធាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ត្រូវ​ឪពុកមា​)​ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ឈ្មោះ ម៉ុ​ក សុ​ផានិត ដែល​បាន​ឈ្លោះប្រកែក​​រហូត​ឈាន​ដល់​ការ​​វា.យតប់​គ្នា ។

លោក​ថា ​ជន​ដែល​លាក់​កាំបិតប៉័ងតោ​ក្នុង​កែបម៉ូតូ​បាន​យក​​មក​គំរា.ម​កា.ប់សម្លា.ប់​ទៅ​​លើ​គូបដិ​បក្ខ​​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ​នៅ​ចំណុច​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​បាន​ បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​សាកសួរ ដែល​តាម​ចម្លើយ​សារភាពថា មូលហេតុ​ដែល​គេ​យក​កាំ​ប៉ិត​ប៉័ងតោ​២​ដើម គំរា.ម​សម្លា.ប់ នៅ​ពេល​មានការ​ឈ្លោះប្រកែក​គ្នា ត្រូវ​បាន​ឃាត់ខ្លួន​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ និង​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ