Klopp បង្ហាញអារម្មណ៍រំជួលចិត្ត ក្រោយការចាកចេញកូនក្រុមដ៏អស្ចារ្យពី Liverpool
អង់គ្លេស ៖ លោក Jürgen Klopp អ្នកចាត់ការទូទៅក្រុមហ្សងក្រហម Liverpool បានបង្ហាញអារម្មណ៍
អង់គ្លេស ៖ លោក Jürgen Klopp អ្នកចាត់ការទូទៅក្រុមហ្សងក្រហម Liverpool បានបង្ហាញអារម្មណ៍
អង់គ្លេស ៖ លោក Jürgen Klopp អ្នកចាត់ការទូទៅក្រុមហ្សងក្រហម Liverpool បានបង្ហាញអារម្មណ៍រំជួលចិត្ត។ ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធ Sadio Mane ដោយផ្លាស់ទៅចូលរួមក្រុមយក្សអាល្លឺម៉ង់ Bayern Munich។ នេះបើយោងតាមប្រភពពី ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane វ័យ៣០ឆ្នាំ បានបំពេញចប់សព្វគ្រប់ការផ្ទេរជាផ្លូវការ ដើម្បីក្លាយជាសមាជិកថ្មីក្រុម Bayern Munich កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។ នៅក្នុងតម្លៃ៣៥លានផោន (៤៣លានដុល្លារ) ជាមួយក្នុងត្រារយៈពេល៣ឆ្នាំ នៅលើទឹកដី Allianz Arena។
លោក Jürgen Klopp បង្ហាញអារម្មណ៍រំជួលចិត្តពោលពាក្យលា ទៅកាន់អតីតកូនក្រុមដ៏ល្អ១រូបរបស់លោកយ៉ាងដូច្នេះថា «វាជាពេលវេលាដ៏រំជួលចិត្ត។ បន្ទាប់ពីកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតរបស់ Liverpool ចាកចេញ។ ហើយយើងត្រូវតែទទួលស្គាល់ថា តើនេះមានសារៈសំខាន់យ៉ាងណា»។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ៥៥ឆ្នាំរូបនេះ បានបន្ថែមថា «គេចាកចេញដោយទទួលបានការដឹងគុណ និងសេចក្តីស្រឡាញ់ពីយើង។ ហើយគេចាកចេញក្នុងនាមជាកីឡាករល្អបំផុតម្នាក់នៅក្នុងបាល់ទាត់ពិភពលោក។ ប៉ុន្តែយើងមិនត្រូវរស់នៅលើអ្វីដែលយើងបាត់បង់នោះទេ។ គ្រាប់បាល់គេស៊ុតបញ្ចូលទី ពានរង្វាន់គេបានឈ្នះ ជារឿងដែលត្រូវចង់ចាំប្រាកដណាស់។ ហើយក៏ជាតំណាងឱ្យ Liverpool ក្នុងបាល់ទាត់សម័យទំនើបផងដែរ»។
Sadio Mane បានឈ្នះគ្រប់យ៉ាងដែលគេអាចធ្វើបាននៅ Liverpool ចាប់តាំងពីផ្លាស់ពីក្រុម Southampton មកកាន់ទឹកដី Anfield កាលពីឆ្នាំ ២០១៦។ ក្នុងនោះរួមមានពានរង្វាន់ Premier League, Champions League, EFL Cup, FA Cup, UEFA Super Cup និង FIFA Club World Cup៕
ចែករំលែកព័តមាននេះ