ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ពេទ្យ​៨​នាក់ នឹង​ត្រូវ​កាត់ទោស​ពាក់ព័ន្ធ​ការ​ស្លា​.​ប់​ស្តេច​បាល់ទាត់ Diego Maradona

3 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ បុគ្គលិក​ពេទ្យ​៨​នាក់ នឹង​ត្រូវ​កាត់ទោស​ដោយ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ព្រហ្ម

អា​ហ្ស​ង់​ទី​ន ៖ បុគ្គលិក​ពេទ្យ​៨​នាក់ នឹង​ត្រូវ​កាត់ទោស​ដោយ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Diego Maradona​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២​។

ចៅក្រម​បាន​បញ្ជា​ឱ្យ​មានការ​កាត់ទោស​ពី​បទ​មនុស្សឃា.ត​។ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជាប់ចោទ​ត្រូវ​បាន​រក​ឃើញ​ថា ការ​ព្យាបាល​លោក Maradona ពោរពេញ​ទៅ​ដោយ​ភាព​ខ្វះខាត និង​មិន​ប្រក្រតី​។ បណ្តាល​ឱ្យ​លោក​ស្លា​.​ប់ ដោយ​គាំងបេះដូង កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីក្រុង Buenos Aires នៅ​ក្នុង​អាយុ​៦០​ឆ្នាំ​។ ខណៈ​គាត់​បាន​សម្រាក​ព្យាបាល​នៅផ្ទះ ក្រោយ​ការ​វះកាត់​យក​ដុំ​ឈាមកក​ចេញពី​ខួរក្បាល កាលពី​ដើមខែ​វិ​ចិ្ឆ​កា​។ ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លា​.​ប់រប​ស់លោក រដ្ឋ​អាជ្ញា​អា​ហ្ស​ង់​ទី​ន បាន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា ដែល​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​។

កាលពី​ឆ្នាំ​មុន ក្រុម​អ្នកជំនាញ​២០​នាក់ ដែល​ត្រូវ​បាន​តែងតាំង​ដើម្បី​ពិនិត្យ​ការ​ស្លា.ប់​បាន​រក​ឃើញ​ថា ក្រុម​គ្រូពេទ្យ​លោក Maradona បាន​ប្រព្រឹត្ត​ទៅ​ក្នុង​អាកប្បកិរិយា​មិន​សមរម្យ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ដោយ​ត្រូវ​បាន​សន្និដ្ឋាន​ថា លោក Maradona នឹង​មានឱកាស​រស់រាន​មានជីវិត​កាន់តែ​ប្រសើរ ប្រ​សិន​ទទួល​បានការ​ព្យាបាល​គ្រប់គ្រាន់​នៅ​ក្នុង​មណ្ឌល​វេជ្ជសាស្ត្រ​សម​ស្រប​។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​តុលាការ​។

ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​នោះ រួម​មាន​គ្រូពេទ្យ​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​វេជ្ជបណ្ឌិត​ផ្ទាល់​លោក Maradona គឺ​លោក Leopoldo Luque អ្នកជំនាញ​ផ្នែក​វិកលចរិត និង​ចិត្តសាស្ត្រ​។ ទោះ​យ៉ាងណា ពួក​គេ​ទាំងអស់​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លា.ប់​លោក Maradona ឡើយ​។

អ្នក​ទាំង​៨ នឹង​ត្រូវ​កាត់ទោស​តាម​និយម​ន័យ​ផ្លូវច្បាប់​នៃ​អំពើ​មនុស្សឃា.ត​ដោយ​ផ្អែក​លើ​ការ​ធ្វេសប្រហែស ដែល​បណ្តាញ​ឱ្យ​មាន​មនុស្ស​ស្លា.ប់​។ ដែល​អាច​ជាប់​ពន្ធនាគារ​ពី ៨ ទៅ ២៥​ឆ្នាំ​។ នេះ​បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ​របស់​អា​ហ្ស​ង់​ទី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ