ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន មនុស្ស​​ស្លា​.​ប់កើនជិត១,០០០​នាក់ និង​៦០០​នាក់​រង​របួស

1 ឆ្នាំ មុន

ក្រុង​កា​ប៊ុល ៖ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.១​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែមិថុនា…

ក្រុង​កា​ប៊ុល ៖ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.១​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៩២០​នាក់ និង​ជាង ៦០០​នាក់​ទៀត​រង​របួស ហើយ​ចំនួន​អ្នក​ស្លាប់​រំពឹង​ថា នឹង​កើនឡើង ខណៈ​ដែល​តួលេខ​អ្នក​ស្លាប់​បាន​ពី​ភូមិ​ដាច់​ស្រយាល​នៅ​លើ​ភ្នំ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ ។

រូបថត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បង្ហាញ​ផ្ទះ​ជា​ច្រើន​ខ្នង ក្លាយជា​គំនរ​បាក់បែក ដោយ​មាន​សាកសព ត្រូវ​អ្នក​ភូមិ​ជួយ​រុំ​ក្នុង​ភួយ​ដាក់​នៅ​លើ​ដី ។

មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ Salahuddin Ayubi បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ ត្រូវ​បាន​ដាក់​ពង្រាយ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ដល់​អ្នក​រង​របួស និង​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​អាហារ ។

លោក Ayubi បន្ត​ថា “​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ទៀត ដោយសារ​ភូមិ​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​នៅ​លើ​ភ្នំ ហើយនឹង​ចំណាយពេល​ខ្លះ ដើម្បី​ប្រមូល​ព័ត៌មាន​លម្អិត​” ។

ការ​រញ្ជួយ​ដី​នេះ បាន​វាយប្រហារ​ប្រហែល ៤៤​គីឡូម៉ែត្រ ចាប់ពី​ទីក្រុង Khost ភាគ​អាគ្នេយ៍ ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន ។

លោក Ayubi បាន​បន្ថែម​ថា ភាគច្រើន នៃ​អ្នក​ស្លាប់​ដែល​បាន​បញ្ជាក់ គឺ​នៅ​ក្នុង​ខេត្ត Paktika មាន​ចំនួន ២៥៥​នាក់ និង​ជាង ២០០​នាក់​ទៀត​រង​របួស ។ នៅ​ក្នុង​ខេត្ត Khost មនុស្ស ២៥​នាក់​បាន​ស្លាប់ និង ៩០​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ដោយឡែក លោក Haibatullah Akhundzada មេដឹកនាំ​កំពូល នៃ​ក្រុម​តា​លី​បង់ កំពុង​កាន់​អំណាច បាន​ចេញ​សេចក្តីថ្លែងការណ៍ រំលែក​ទុក្ខ ផង​ដែរ ។

សូមរម្លឹកថា «គ្រោះ​រញ្ជួយ​ដី​វា​.​យ​ប្រហារ​អា​ហ្វ​ហ្គា​នី​ស្ថាន ឆក់​យក​ជីវិត​មនុស្ស​​ជិត​​​៣០០​​នាក់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ