ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​មិន​ច្បាស់លាស់

7 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ទីផ្សារ​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេង ។

ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ទីផ្សារ​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេង ។

អា​រ៉ា​ប៊ី​សា​អូឌីត ជា​សមាជិក និង​ជា​ប្រទេស​នាំ​ចេញ​ប្រេង​កំពូល​នៅ​ក្នុង​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​អង្គការ OPEC និង​អ្នក​ផលិត​មិនមែន​សមាជិក OPEC ដើម្បី​ពិភាក្សា​អំពី​សេចក្តី​លម្អិត​ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​នោះ  ទេ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

ក្រុម​អ្នកវិភាគ​ឱ្យ​ដឹង​ថា ដំណឹង​នេះ គឺជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​វិនិយោគិន​មិន​ច្បាស់​ថា តើ​អង្គការ OPEC នឹង​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​ប្រេង​នៅ​ចុងខែ​នេះ ឬ​យ៉ាងណា ។

អង្គការ OPEC បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បឋម​នៅ​ខែកញ្ញា ដើម្បី​កាត់​បន្ថយ​ទិន្នផល​ប្រេង​ឆៅ ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​នៃ​តម្លៃ​ប្រេង​ជាស​កល ។ ក្រុម​នេះ​បាន​កំណត់ពេល​ពិភាក្សា​លម្អិត​ទៅ​លើ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង Vienna ប្រទេស Austria នៅ​ថ្ងៃ​ពុធ​ខាង​មុខ ។ ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុម័ត វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ៕