ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត១៤០រឿង មកពីជុំវិញពិភពលោកនឹងបញ្ចំាងនៅកម្ពុជាចុងខែមិថុនានេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​អាក់ខាន​រយៈពេល​ពីរ​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ឆ្នាំ​មហា​ស្រព​អន្តរជាតិ​កម្ពុជា​បាន​រៀបចំ​ឡើង​វិញ ដោយ​នាំ​មក​នូវ​ខ្សែភាពយន្ត​ខ្មែរ និង​បរទេស​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​ចំនួន​១៤០​ចំណងជើង មក​ជ​ញ្ចាំ​ង​តាម​រោង​ភាពយន្ត និង​សាល​មហា​ស្រព​នានា​នៅ​ភ្នំពេញ ។…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​អាក់ខាន​រយៈពេល​ពីរ​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ឆ្នាំ​មហា​ស្រព​អន្តរជាតិ​កម្ពុជា​បាន​រៀបចំ​ឡើង​វិញ ដោយ​នាំ​មក​នូវ​ខ្សែភាពយន្ត​ខ្មែរ និង​បរទេស​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​ចំនួន​១៤០​ចំណងជើង មក​ជ​ញ្ចាំ​ង​តាម​រោង​ភាពយន្ត និង​សាល​មហា​ស្រព​នានា​នៅ​ភ្នំពេញ ។

ពលរដ្ឋ​អាច​ចូល​ទស្សនា​ភាពយន្ត​ទាំងនោះ ដោយ​សេរី​ពី​ថ្ងៃ​២៨ មិថុនា ដល់​ថ្ងៃ​ទី ខែ​ក​ក្ក​ដា ។ ក្រៅពី​នាំ​មក​នូវ​ខ្សែភាពយន្ត​ជូន​ដល់​មហាជន បាន​ទស្សនា​ព្រឹត្តិការណ៍​មហោស្រព​អន្តរជាតិ​កម្ពុជា​លើក​ទី​១១ នៅ​មាន​សកម្មភាព​ជា​ច្រើន​ទៀត ក្នុង​ការ​លើកកម្ពស់​វិស័យ​ភាព និង​បរិស្ថាន​លើ​ភព​ផែនដី​នេះ ។

ក្រៅពី​ការ​បញ្ចាំង​ខ្សែ​ភាព ព្រឹត្តិការណ៍​មហា​ស្រព ដែល​ជា​ព្រឹត្តិការណ៍​នាំ​ភាពយន្ត​ខ្មែរ​ឲ្យ​បរទេស​ស្គាល់​នាំ​ភាពយន្ត​បរទេស​ឲ្យ​ខ្មែរ​ស្គាល់​នេះ បាន​នាំ​អ្នក​ផលិតភាព​យន្ត​ខ្មែរ និង​បរទេស​ជួប​គ្នា តាម​រយៈ​សិក្ខាសាលា​ផង​ដែរ ។

សិក្ខាសាលា​នឹង​ផ្តល់​ឱកាស​ឲ្យ​សមិទ្ធ​ករ​ភាព​ខ្មែរ និង​បរទេស​បាន​ជួប​ជជែក​គ្នា ដើម្បី​ចែករំលែក​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ផលិតភាព​យន្ត ។

ជាមួយ​គ្នា​នេះ ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ​មាន​វេទិកា​និយាយ​ពី​បរិស្ថាន ធនធានធម្មជាតិ​តាម​ដង​ទន្លេមេគង្គ និង​ជនជាតិ​ដើម​ភាព​តិច​ផង​ដែរ ។ នៅ​កម្មវិធី​ស្វែង​យល់​ពី​តំបន់​ទន្លេមេគង្គ គេ​មាន​ខ្សែរ​ភាព​ចំនួន​៤០​និយាយ​ពី​ទន្លេមេគង្គ​១០​រឿង និយាយ​សត្វ​ក្នុង​ទន្លេមេគង្គ និង​មាន​ខ្សែភាពយន្ត​និយាយ​ពី​ជនជាតិ​ដើម​ភាគតិច ទាំង​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា និង​អាស៊ី និង​នៅ​លើ​សកលលោក​ផង​ដែរ ។

តាម​សន្និសីទកាសែត​ប្រកាស​ពី​ការ​រៀបចំ​ឲ្យ​មាន​មហា​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ឡើង​វិញ នៅ​ឆ្នាំ​នេះ ក៏​មានកម្ម​វិធី​ពិសេស​សម្រាប់​អបអរសាទរ​ខួប​៧០​ឆ្នាំ​នៃ​ចំណងមិត្តភាព​ការទូត​កម្ពុជា អូ​ស្រា្ត​លី​ផង​ដែរ ។ ខ្សែភាពយន្ត​មក​ពី​ប្រទេស​អូ​ស្ត្រា​ជិត​២០​ចំណងជើង ដែល​ផលិត​ចន្លោះ​ពី​ឆ្នាំ​១៩៥០ ដល់​ពេល​បច្ចុប្បន្ន ដែល​ជាក​អំឡុង​ពេល​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា អូស្ត្រាលី ត្រូវ​យក​មក​បញ្ចាំង​ផង​ដែរ ។

នៅ​ក្នុង​មហា​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១​នេះ ខ្សែភាពយន្ត​ខ្មែរ​ចំនួន​៦២​ខ្សែ​នឹង​ត្រូវ​ដាក់​បញ្ចាំង ។ នៅ​ក្នុង​នោះ​មានរឿង​គ្រប់យ៉ាង​នឹង​ល្អ​ប្រសើរ​របស់​សមិទ្ធ​ករ​ភាព​ល្បីឈ្មោះ លោក​ឬ​ទ្ធី ប៉ាន់ មួយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ