ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 ៖ ការ​រួម​សង្វា.ស​មុន​រៀប​ការ​ប្រឈម​ជាប់​ពន្ធនាគារ​ជាង​១០​ឆ្នាំ

3 ឆ្នាំ មុន

កា​តា ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​កា​តា​បាន​បញ្ជាក់​ថា សម្រាប់​ដៃគូ​រួម​

កា​តា ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​កា​តា​បាន​បញ្ជាក់​ថា សម្រាប់​ដៃគូ​រួម​សង្វា.ស​មុន​រៀប​ការ ដែល​កើតឡើង​អំឡុង​ព្រឹត្តិការណ៍ World Cup 2022 អាច​នឹង​ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Marca ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២​។

វា​ជា​លើក​ទី​១​ហើយ ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​រដ្ឋ​ឈូង​សមុទ្រ​។ ដែល​មាន​ន័យ​ថា វា​មាន​ភាព​ខុស​ប្លែក​គ្នា​នៃ​វប្បធម៌ ហើយ​សម្រាប់​អ្នក​ទស្សនា​បរទេស​ជា​ច្រើន​ប្រហែលជា​ពិបាក​នឹង​សម្រប​ខ្លួន​តាម​។

ជាក់ស្តែង​គណៈកម្មាធិការ​កំពូល​របស់​កា​តា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​កា​តា គឺជា​ប្រទេស​អភិរក្សនិយម ហើយ​ការ​បង្ហាញ​ជា​សាធារណៈ​នៃ​ការ​ស្រលាញ់​ត្រូវ​បាន​បិទ​បាំង​ដោយ​មិន​គិត​ពី​និន្នាការ​ផ្លូវភេ.ទ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​កាសែត Daily Star ថា ការ​រួម​សង្វា.ស​ត្រូវ​បាន​អនុញ្ញាត លុះត្រាតែ​ដៃគូ​នោះ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​មិន​មានការ​សប្បាយ​១​ពេល (one-night stand) អំឡុង​ការ​ប្រកួត World Cup នោះ​ទេ​។ ហើយ​វា​នឹង​មិន​មានការ​ជប់លៀង​អ្វី​ទាំងអស់​។ គ្រប់​គ្នា​ត្រូវ​តែ​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន ប្រសិនបើ​មិន​ចង់​ប្រថុយ​នឹង​ការ​ជាប់​ពន្ធនាគារ​។ ខណៈ​វា​បាន​ក្លាយជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​ជា​ផ្ទះ​ម្ចាស់ World Cup ហាមប្រាម​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ​។ ដូច្នេះ​អ្នកគាំទ្រ​ត្រូវ​តែ​ត្រៀមខ្លួន​។

លោក Nasser Al-Khater ប្រធាន​គណៈកម្មាធិការ​រៀបចំ World Cup 2022 កាលពី​ខែធ្នូ ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា (LGTBIQ+) មិន​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​ប្រទេស​នៃ​សហព័ន្ធ​អេ​មី​រ៉ាត​។ ទោះ​យ៉ាងណា លោក​បាន​សន្យា​ថា ពួក​គេ​នឹង​មាន​សិទ្ធិ​ធ្វើ​ដំណើរ​មក​កាន់កា​តា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ដ៏​អស្ចារ្យ​របស់​ពិភពលោក​មួយ​នេះ​។ ប៉ុន្តែ​ដោយសារ​កា​តា​មាន​លក្ខណៈ​អភិរក្ស​ច្រើន ដូច្នេះ​លោក​សុំ​ឱ្យ​អ្នកគាំទ្រ​ត្រូវ​តែ​គោរព​តាម​៕

លោក Nasser Al-Khater

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ