ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ សុខា បង្ហាញ​មហិច្ឆតា​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយមាស​ពិភពលោក វ៉ូ​វី​ណា​ម ឆ្នាំ​២០១៩ និង​ជា​ម្ចាស់​មេដាយសំរឹទ្ធ ស៊ី​ហ្គេ​

រាជធានី​ភ្នំពេញ ៖ ម្ចាស់​មេដាយមាស​ពិភពលោក វ៉ូ​វី​ណា​ម ឆ្នាំ​២០១៩ និង​ជា​ម្ចាស់​មេដាយសំរឹទ្ធ ស៊ី​ហ្គេ​ម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម កីឡាការិនី ពៅ សុខា បាន​បង្ហាញ​មហិច្ឆតា​របស់​ខ្លួនក្នុង​ការ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​សម្រាប់​ស៊ីហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

កីឡាការិនី​ដែល​ទើប​ឈ្នះ​មេដាយ​សំរឹទ្ធ នៅ​ស៊ី​ហ្គេ​ម ប្រទេស​វៀតណាម កាលពី​ពេល​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​មានការ​សោកស្ដាយ​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ដែល​មិន​អាច​យក​មេដាយមាស​ជូន​ជាតិ​បាន ។ មេដាយ​សំរឹទ្ធ​ដែល​ឈ្នះ​នេះ មិនមែន​ជា​គោលដៅ​របស់​ខ្លួន​ឡើយ ដូច្នេះ រូបគេ​នឹង​ប្រឹងប្រែង​កែប្រែ​រាល់​ចំណុច​ខ្វះខាត​ដែល​មាន​នោះ ឲ្យ​មក​ជា​ល្អ​វិញ ដើម្បី​ប្រជែង​យក​មេដាយមាស​ឲ្យ​ខាង​តែ​បាន​។

កីឡាការិនី​ខាងលើ​បាន​និយាយ​ថា «​ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ណាស់ ដែល​ធ្វើ​មិនសូវ​បាន​ល្អ​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ។ តែ​យ៉ាងណា យើង​និយាយ​អី​ក៏​មិនកើត​ព្រោះ​វា​ហួស​អស់​ទៅ​ហើយ​។ អ្វី​ដែល​យើង​ត្រូវ​គិត​បន្ត គឺ​ស៊ី​ហ្គេ​ម នៅ​កម្ពុជា​ឆ្នាំ​ក្រោយ ។ ខ្ញុំ​សង្ឃឹមថា នៅ​កម្ពុជា​យើង អាជ្ញាកណ្ដាល​នឹង​មាន​ភាព​សុក្រឹត​មិន​ដូច​នៅ​វៀតណា​ម​ទេ​។ ខ្ញុំ​បាន​តាំងចិត្ត​ហើយ​ថា ស៊ី​ហ្គេ​ម​នៅកម្ពុជា នឹង​យក​មេដាយមាស​ឲ្យ​បាន ។ ណាមួយប្រភេទ​វិញ្ញាសា​ដែល​ខ្ញុំ​ឈ្នះ​មេដាយមាស​ពិភពលោក ហ្នឹង ក៏​មាន​ដាក់​បញ្ចូល​ដែរ​នៅ​ប្រទេស​យើង​។ ហេតុនេះ​ហើយ ទើប​ខ្ញុំ​សង្ឃឹម​ច្រើន​»​។

ជាមួយ​គ្នា​នេះ​ដែរ កីឡាការិនី​ពៅ សុខា បាន​សំណូមពរ​ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន​ថា សូម​មេត្តា​បន្ត​គាំទ្រ ព្រោះថា អ្នកគាំទ្រ​ជា​កម្លាំងចិត្ត​មួយ​យ៉ាង​សំខាន់ សម្រាប់​កីឡាករ​-​កីឡាការិនី​គ្រប់​រូប​។ មែន​ទែន​ទៅ គ្រប់​គ្នា​មិន​ចង់​ទទួល​បាន​លទ្ធផល​បរាជ័យ​នោះ​ឡើយ ។ ដូច្នេះ សូមអ្នក​គាំទ្រ​បន្ត​គាំទ្រ​ឲ្យ​បាន​កាន់តែ​ខ្លាំង ដើម្បី​ជា​កម្លាំងចិត្ត​សម្រាប់​កីឡាករ​គ្រប់​គ្នា​។

ក្រុម​កីឡាករ​-​កីឡាការិនី វ៉ូ​វី​ណា​ម កំពុង​ហ្វឹកហាត់​២​ពេល ក្នុង​១​ថ្ងៃ ដោយ​ក្នុង​មួយ​ពេល ហាត់​រយៈពេល ២​ម៉ោង​និង​៣០​នាទី ទៅ​៣​ម៉ោងដើម្បី​ត្រៀម​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ