ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​កំពុង​ធ្លាក់​ចុះ​លឿន​ជាង​ការ​គិត​ទុក

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ យោង​តាម​ភ្នាក់ងារ​គ្រប់គ្រង​បំណុល​អចលនទ្រព្យ​មួយ​បាន​ឲ្យ​ដឹង​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ចក្រភព​អង់គ្លេស​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​ល្បឿន​លឿន​ជាង​ការ​គិត​ទុក ។

ចក្រភព​អង់គ្លេស ៖ យោង​តាម​ភ្នាក់ងារ​គ្រប់គ្រង​បំណុល​អចលនទ្រព្យ​មួយ​បាន​ឲ្យ​ដឹង​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ចក្រភព​អង់គ្លេស​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​ល្បឿន​លឿន​ជាង​ការ​គិត​ទុក ។

លោក Frank Daly ប្រធាន​ភ្នាក់ងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជាតិ​របស់​ប្រទេស​អៀរ​ឡង់ NAMA ឲ្យ​ដឹង​ថា តាំងពី​ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​បង្ហាញ​ថា តម្លៃ​ដី​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​កណ្តាល គឺ​កំពុង​តែ​ធ្លាក់​ចុះ​ច្រើន​ជាង​១០%​ទៅ​ទៀត ខណៈ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​១១% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ លោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖ «​ការ​វិភាគ​របស់​ពួក​យើង​បង្ហាញ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ក្នុង​ចក្រភព​អង់គ្លេស គឺ​អាច​នឹង​ច្រើន​ជាង​ការ​គិត​ទុក » ។

អ្នកវិភាគ​ព្យាករណ៍​ថា ៖ « តម្លៃនឹង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ក្នុង​ឆ្នាំ​ខាង​មុខ ដោយ​មួយ​ផ្នែក​គឺជា​លទ្ធផល​នៃ​សេដ្ឋកិច្ច​ចុះ​ថយ និង​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាច​នឹង​ផ្លាស់​ប្តូរ​បុគ្គលិក​ព្រោះតែ Brexit » ។

គួរ​បញ្ជាក់​ថា រដ្ឋមន្ត្រី និង​អគ្គនាយក​ក្នុង​ប្រទេស​អៀរ​ឡង់​កំពុង​តាមដាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទីផ្សារ​ក្នុង​ចក្រភព​អង់គ្លេស​យ៉ាង​ល្អិតល្អន់ ព្រោះ​ប្រទេស​នេះ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​អៀរ​ឡង់ ។

យោង​តាម CBRE Group Inc ឲ្យ​ដឹង​ថា ចំណែកឯ​តម្លៃ​ការិយាល័យ​ក្នុង​តំបន់​ហិរញ្ញវត្ថុ​នៃ​ទីក្រុង​ឡុ​ង​ដ៍​វិញ ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដែរ​ក្នុង​ខែកក្កដា បន្ទាប់​ពី​ការ​បោះ​ឆ្នោត Brexit នៅ​ខែមិថុនា ។ តម្លៃ​ផ្ទះ​ក្នុង​រដ្ឋធានី​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ បាន​ធ្លាក់​ចុះ​៥​ខែ​ជាប់​ៗ​គ្នា​ក្នុង​ខែសីហា ដែល​យូរ​ជាងគេ​តាំងពី​ឆ្នាំ​២០០៩​មក ព្រោះតែ​មានការ​កើនឡើង​នៃ​ពន្ធ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ៕