ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូហ្គេមអេឡិចត្រូនិក​ជិត២០០គ្រឿង ​ប្រមូល​ដុត​​កម្ទេច​​ចោល

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេ​ត្ត​ព្រះ​សីហនុ ៖ ទូ​ហ្គេម​អេឡិចត្រូនិក​ដែល​សមត្ថ​កិច្ច​ធ្វើការ​ដកហូត​បាន​នៅ​ក្នុង​ក្រុង ខេត្ត​ព្រះសីហនុចំនួន​​ជាង១៥០ទូ ត្រូវ​បាន​យក​ទៅ​កម្ទេច​ចោល នៅ​​រសៀល​ថ្ងៃទី២០ ​មិថុនា ​ក្រោម​ការចូលរួម​ពី​លោក​ ពេញ ពិសិដ្ឋ…

ខេ​ត្ត​ព្រះ​សីហនុ ៖ ទូ​ហ្គេម​អេឡិចត្រូនិក​ដែល​សមត្ថ​កិច្ច​ធ្វើការ​ដកហូត​បាន​នៅ​ក្នុង​ក្រុង ខេត្ត​ព្រះសីហនុចំនួន​​ជាង១៥០ទូ ត្រូវ​បាន​យក​ទៅ​កម្ទេច​ចោល នៅ​​រសៀល​ថ្ងៃទី២០ ​មិថុនា ​ក្រោម​ការចូលរួម​ពី​លោក​ ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត, លោក​ឧត្ដមសេនីយត្រី​ ណុប បញ្ញា ស្នងការ​រង​នគរបាល​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ​ខេត្ត​ព្រះសីហនុ​ រួម​ជាមួយនឹង​អាជ្ញាធ​រ​មូលដ្ឋាន​។

មាន​ប្រសា​សន៍នៅ​ក្នុង​ឱកាស​នោះ​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​បាន​លើកឡើង​ថា​ដើម្បី​បំបាត់​នូវ​ល្បែងស៊ីសង​ដែល​ខុសច្បាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ កម្លាំ​ង​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​ដក​ហូត​យក​មក​ដុតចោល ​នឹងត្រូវ​មានការ​ផាកពិន័យ​ផ្ដន្ទាទោ​ស​តាមច្បាប់ផងដែរ​ ​។ បទ​ល្មើស​ល្បែង​ស៊ី​សង​ទាំងអស់​នេះ ​អាច​បង្កឱ្យក្លាយទៅជា​អំពើ​ហិង្សា​ ការ​លួច​ឆក់ ប្លន់​ និង​ជា​កន្លែង​ប្រើ​ប្រាស់​ជួញដូរ​ចែកចាយ​គ្រឿង​ញៀន​ពិតប្រាកដ ។

ដូច្នេះ រាល់​សកម្មភាព​ការ​បើក​ល្បែង​អត់ច្បាប់​គ្រប់​ប្រភេទ​ សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​បង្ក្រាប ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ស្របតាម​គោលការណ៍​របស់ក្រ​សួង​មហាផ្ទៃ​ដូចជា​រាជរដ្ឋាភិ​បាល​បាន​ដាក់ចេញ​ជាក់ស្ដែង ទូហ្គេម​អេ​ឡិច​ត្រូ​និច្ច​ចម្រុះ​ចំនួន​​១៦៣ទូ​ ត្រូវ​បាន​កម្ទេច​ចោល​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ​។

កម្លាំង​ជំនាញ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ ប្រមូល​ឧបករណ៍​ហ្គេម​អេឡិចត្រូនិក​ខុសច្បាប់ ដែល​បង្ក្រាប​បាន​ចាប់ពី​អំឡុង​ខែ​មករា ដល់​ខែមិថុនា ឆ្នាំ២០២២ នេះ​ចំនួន១០ទីតាំង មក​ធ្វើការ​ដុត​ កម្ទេច​​ចោល នៅ​ទីតាំង​ដីបឹង​ព្រែក​ទប់ ស្ថិត​ក្នុង​ភូមិ​១ សង្កាត់៣ ក្រុង-ខេត្ត​ព្រះសីហនុ ។

អត្ថបទសរសេរ ដោយ