រកឃើញសិស្សពូកែ ថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ឆ្នាំ២០២២ ចំនួន ៦០នាក់
- ភ្នំពេញ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឈ្មោះសិស្សពូកែ ៦០នាក់ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ នេះ ដែលជាសិស្សថ្នាក់ទី៩…
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឈ្មោះសិស្សពូកែ ៦០នាក់ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ នេះ ដែលជាសិស្សថ្នាក់ទី៩…
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឈ្មោះសិស្សពូកែ ៦០នាក់ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ នេះ ដែលជាសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៃសាលាចំណេះទូទៅ។ សិស្សពូកែ ថ្នាក់ទី៩ ផ្នែកអក្សរសិល្ប៍ខ្មែរ មាន ១០នាក់ ពីលេខ១ ដល់លេខ១០ រីឯផ្នែកគណិតវិទ្យា ក៏មាន ១០នាក់ដែរ ហើយរូបវិទ្យា មាន ១០នាក់។ ចំណែកសិស្សពូកែថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ក៏មាន ១០នាក់ គណិតវិទ្យា ១០នាក់ និងរូបវិទ្យា មាន ១០នាក់ដូចគ្នា។
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែ ថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៃសាលារៀនចំណេះទូទៅ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីប្រកាស ក៏បានបង្ហាញថា សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល រួមមាន៖ ១-ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ ២-មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ៣-វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់ ៤-ប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ដោយលេខ១ ចំនួន ៣ ៥០០ ០០០រៀល ហើយលេខ១០ ចំនួន ៨០០ ០០០រៀល និង៥-ប្រាក់រង្វាន់ ឬវត្ថុផ្សេងៗ ពីសប្បុរសជន៕
ចែករំលែកព័តមាននេះ