កសិករអ៊ុយក្រែនលេង១ក្បាច់ ឆ.ក់យកជីវិតទាហានរុស្ស៊ីមិនចេះតិច
អ៊ុយក្រែន ៖ ប្រជាជនអ៊ុយក្រែនរស់នៅក្នុងទឹកដី ដែលកាន់កា.ប់ដោយកងកម្លាំងរុស្ស៊ីត្រូវបានគេ
អ៊ុយក្រែន ៖ ប្រជាជនអ៊ុយក្រែនរស់នៅក្នុងទឹកដី ដែលកាន់កា.ប់ដោយកងកម្លាំងរុស្ស៊ីត្រូវបានគេ
អ៊ុយក្រែន ៖ ប្រជាជនអ៊ុយក្រែនរស់នៅក្នុងទឹកដី ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ីត្រូវបានគេនិយាយថា កំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងការកម្ចាត់ពួកឈ្លានពាន។ ដោយក្នុងនោះរួមទាំងការបំពុ.លដោយផ្លែ Cherry ផងដែរ។ នេះបើតាមប្រភពពី New York Post កាលពីពេលថ្មីៗនេះ។
លោក Ivan Fedorov អភិបាលក្រុង Melitopol ក្នុងតំបន់ Zaporizhzhia Oblast បានអះអាងថា កសិករអ៊ុយក្រែនជាច្រើន បានរួមចំណែកក្នុងការកម្ចាត់ទាហានរុស្ស៊ីចេញពីតំបន់ពួកគេរស់នៅ តាមរយៈការប្រើផ្លៃ Cherry ពុ.ល។ ខណៈដែលពួកទាហានរុស្ស៊ី បានលួចដំណាំ Cherry ពីកសិករក្នុងតំបន់ ដើម្បីនាំចេញទៅតំបន់ Crimea ដើម្បីទទួលបានប្រាក់ចំណេញ។ ដោយពួកគេមិនដឹងថា ផ្លែឈើទាំងនោះ ត្រូវបានបាញ់ថ្នាំគី.មីមានជាតិពុ.លខ្លាំង ដែលអាចសម្លា.ប់ពួកគេបាន។
លោក Fedorov បាននិយាយយ៉ាងដូច្នេះថា «៩៩% នៃប្រជាជននៅក្នុងទីក្រុង Melitopol ឥឡូវនេះ គឺជាផ្នែកនៃចលនាតស៊ូយ៉ាងសំខាន់បំផុត ដែលពួកគេផ្តោតលើកងទ័ពរុស្ស៊ី។ អ្នកមិនគួរលួចអ្វីពីយើងទេ វាត្រូវបានដាំដុះដោយការខិតខំប្រឹងប្រែងរបស់កសិករយើង»។
គួររំលឹកថា ទីក្រុង Melitopol ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាម។ ហើយភាគច្រើននៃតំបន់ជុំវិញ រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំង៕
ចែករំលែកព័តមាននេះ