ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​អា​មេ​រិ​ក​ទម្លាក់​កំហុស​លើ​សង្គ្រាម​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន បង្ក​ឱ្យ​ស្បៀង​និង​ប្រេង​ឡើងថ្លៃ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោកស្រី JANET YELLEN បាន​ទម្លាក់កំហុស​លើ​សង្គ្រាម​ដែល​រុ​ស្សុី​ធ្វើ​នៅ​អ៊ុ​យ​ក្រែន​ថា «ជា​មូល​ហេតុ​មួយ​​ដែល​នាំឲ្យ​ទំនិញ ​ពិសេស​ស្បៀង​និង​ប្រេង​ឡើង​ថៃ្ល​កាន់តែ​ខ្ពស់» ។ ​…

សហរដ្ឋអាមេរិក ៖ លោកស្រី JANET YELLEN បាន​ទម្លាក់កំហុស​លើ​សង្គ្រាម​ដែល​រុ​ស្សុី​ធ្វើ​នៅ​
អ៊ុ​យ​ក្រែន​ថា «ជា​មូល​ហេតុ​មួយ​​ដែល​នាំឲ្យ​ទំនិញ ​ពិសេស​ស្បៀង​និង​ប្រេង​ឡើង​ថៃ្ល​កាន់តែ
​ខ្ពស់» ។ ​

រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោកស្រី​JANET YELLEN បានអះអាងនៅ​​ថ្ងៃ​ទី​១៩ មិថុនា​ ថា ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច ពិតជា​ចៀស​មិន​ផុត​នៅ​សហរដ្ឋអាមេរិក ដោយ​លោកស្រី​ពោល​បែប​នេះ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បង្កើន​ខ្ពស់​ថ្មី​នៃ ​TAUX DIRECTEURS របស់​ធនាគារកណ្ដាល​អា​មេ​រិ​ក ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​លើ​ទស្សនវិស័យ នៃ​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច ។

តាម​ទូរទស្សន៍​ABC NEWS លោកស្រី​JANET YELLEN​ថ្លែង​ថា ខ្ញុំ​គិត​ថា ការ​ស្រុត​ចុះ​មួយ​នៃ​សេដ្ឋកិច្ច​ពិតជា​ចៀស​មិន​រួច តែ​លោកស្រី​គិត​ថា សេដ្ឋកិច្ច​ធ្លាក់​ចុះ​យឺត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ឆ្លងកាត់ ឆ្ពោះទៅ​រក​កំណើន​យឺត​តែ​មាន​លំនឹង ។

ការ​គិត​ពី​ការ​ស្រុត​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​កើន​ខ្ពស់ បន្ទាប់​ពី​ការ​សម្រេច​ជា​ប្រវត្តិ​សាស្ត្រ កាលពី​ថ្ងៃ​ទី​១៥ មិថុនា របស់​ធានា​គារ​កណ្ដាល​អា​មេ​រិ​ក ដំឡើង​អត្រា​TAUX DIRE​CTEURS ៣​ភាគ​៤ ក្នុង​គោលបំណង​ទប់​អតិផរណា​ដែល​កាន់តែ​មាន​ខ្ពស់​។ ប្រធាន​ធនា​គារ​កណ្ដាល​លោក JEROME POWELL​ថ្លែង​ថា គោលបំណង​របស់​លោក​គឺកាត់​បន្ថយ​អតិផរណា​ដោយ​រក្សា​ទីផ្សារ​ការងារ​ខ្លាំង​មួយ​។

លោកស្រីJANET YELLEN បាន​ទម្លាក់កំហុស​លើ​សង្គ្រាម​ដែល​រុ​ស្សុី​ធ្វើ​នៅ​អ៊ុ​យក្រែន​ថា ជា​មូល​ហេតុ​មួយ​ក្នុងចំណោម​មូលហេតុ ដែល​នាំឲ្យ​ទំនិញ​ពិសេស​ស្បៀង​ និង​ប្រេង​ឡើង​ថៃ្ល​កាន់តែ​
ខ្ពស់ ​។

ចំណែក​ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់ មក​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៨​មិថុនា នៅ​កណ្ដាល​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍ លើ​លក្ខខណ្ឌ​ជីវភាព​របស់​បណ្ដា​មនុស្ស​មាន​ចំណូល​ទាប និង​ដោយ​ទាមទារ​ដល់​បណ្ដា​អ្នក​សម្រេចចិត្ត​ខាង​នយោ​បាយ ឲ្យ​មាន​សកម្មភាព​ថែម​ទៀត​ដើម្បី​ជួយ​ពួក​គេ​។

ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើបាតុកម្ម​នោះ គឺ​នៅ​ក្រុង​វ៉ាស៊ីន​តោន ជិត​វិមាន​កា​ពី​តូ​ល​ជាមួយ​ពួក​បាតុករ​ដែល​លើក​ពាក្យស្លោ​ក​ដូចជា ចូរ​ទុក​ប្រាក់​សម្រាប់​អ្នកក្រ​ជំនួស​ការ​ជះ​ប្រាក់​ធ្វើ​សង្គ្រាម ចូរ​បញ្ឈប់​បន្ទាន់​​ការ​ប្រកាន់ពូជ​សាសន៍​ និង​អយុត្តិ​ធម៌​ ៕​

អត្ថបទសរសេរ ដោយ