ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថុ​ល មក​រា ចាប់ដៃ រឿង សោ​ភ័​ណ្ឌ ប៉ះ​ថៃ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ដដែល បើ​ទោះជា​ព្រឹត្តិ​ការណ៍​​នេះ ទើបតែ​បាន​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ដដែល បើ​ទោះជា​ព្រឹត្តិ​ការណ៍​​នេះ ទើបតែ​បាន​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​អន្តរជាតិ​កាលពី​២​ស​ប្ដា​ហ៍​មុន​ក្ដី ។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ប៉ុន្តែ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​នៅ​តែ​មើល​ឃើញ​ថា ជំនួប​ប៉ះ​គ្នា​រវាង​កីឡារ​ថុ​ល មក​រា និង រឿង សោ​ភ័​ណ្ឌ ជាមួយ​កីឡាករ​ថៃ​នឹង​ធ្វើ​ឱ្យ​កក្រើក​មិន​ខុស​ពី​ស​ប្ដា​ហ៍​ដែល​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នោះ​ឡើយ ។ 

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​២​រសៀល​ក្រោម​ការ​រៀបចំ​របស់​ភេ​សជ្ជៈ​ខា​រ៉ា​បាវ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ស​ប្ដា​ហ៍​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​នេះ​មានការ​ចាប់អារម្មណ៍​តាំងពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​មិន​ទាន់​ដំណើរ​ការ ។ កីឡាករ​កម្ពុជា​២​រូប គឺ ថុ​ល មក​រា និង​រឿង សោ​ភ័​ណ្ឌ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​ម្ល៉េះ ។ កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួន​ចង់​សាក​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​ថៃ​តាំងពី​ឮ​ថា​មានការ​ផ្គូផ្គង​ឱ្យ​ប៉ះ​គ្នា​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ឱ្យ​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អា​រាំ ប៊​យ ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​របស់​ព្រឹត្តិការណ៍​នោះ បន្ទាប់​ពី​ការ​ប្រដាល់​មួយ​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​ពួក​គេ​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ដើម្បី​កំដរសង្វៀ​នខា​រ៉ា​បាវ​នៅ​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ថ្មី​មិន​ទាន់​ចាប់ផ្ដើម ។ លោក​ថា​កីឡាករ​ថុ​ល មក​រា អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​តាំងពី​មុន​ការ​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​១​មិន​ទាន់​ចាប់ផ្ដើម ។

លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ ក្នុង​ពេល​ដែល​គេ​ទើបនឹង​ឈ្នះ​កីឡាករ​ថៃ​ក្នុង​ពេល​ឡើង​ប្រកួត​លើក​មុន ។ លោក​និយាយ​ថា «​សម្រាប់​គូ​នេះ កីឡាករ​ថៃ​ល្អ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​លើ​ថុ​ល មក​រា ដោយសារ​តែ​គេ​ឥឡូវ​ប្រកួត​កាន់​តែ​ល្អ​ទើប​សម្រេច​ដាក់​ឱ្យ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​!» ។ លោក​ថា កីឡាករ​ថៃ​អា​រាំ ប៊​យ ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១៣​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ទើបតែ​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥០​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក តែ​លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​ទើប​ដាក់​ឱ្យ​ប៉ះ​គ្នា ។

សម្រាប់​កីឡាករ រឿង សោ​ភ័​ណ្ឌ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ​ភី​ត សាយ​ហ្វា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​រឿង សោ​ភ័​ណ្ឌ ត្រូវ​គេ​ឃើញ​ធ្លាក់ដៃ​ជាង​មុន បើ​ធៀប​នឹង​មួយ​រយៈពេល​មុន ប៉ុន្តែ​គេ​នៅ​ប្រកួត​ល្អ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៩​លើក ឈ្នះ​៧៤​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​១៤៣​លើក ឈ្នះ​១២៧​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា បទ​ពិសោធន៍​ប្រកួត​របស់​កីឡាករ​កម្ពុជា​ខ្ពស់​ជាង​ច្រើន​ជាង ។

យ៉ាងណា​ក៏​ដោយ កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​សមត្ថភាព​របស់​កីឡាករ​ថៃ​បាន​ទេ ដោយសារ​តែសមាសភាព​របស់​កីឡាករ​ថៃ​ក៏​មិនមែន​ធម្មតា ។ គូ​នេះ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​បង្ក​ការ​ជក់ចិត្ត​ដិតអារម្មណ៍​ច្រើន ដោយសារ​តែ រឿង សោ​ភ័​ណ្ឌ ក៏​មិន​ចង់​ធ្លាក់​ចុះ​ក្រេ​ឌី​ត ហើយ​កីឡាករ​ថៃ​ក៏​មិន​ចង់​ចាញ់​នាំ​ឱ្យ​មានការ​រិះគន់ ។ ដោយឡែក នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​យប់​ថ្ងៃ​សុក្រ​នេះ​ដែរ ក៏​មាន​ជំនួប​ប៉ះ​គ្នា​រវាង​កីឡាករ​កម្ពុជា និង​ថៃ​ខ្លាំង​ៗ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ ៕