ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​មន្ត្រី​នគរបាល​ស្រុក​គិរីវង់​ទៅ​តុលាការ​ពី​បទ «​រំ​លោ​.​ភលើ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ គឺ​ចុះ​ចាប់​ឆៅ និង​ទារជំងឺចិត្ត​១០​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • តាកែវ

មន្ត្រី​នគរបាល​ស្រុក​គិរីវង់ មួយ​ក្រុម​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​រំ​លោ​.​ភ​ចូល​ផ្ទះ​របស់​គាត់ ដោយ​គ្មាន​ដីកា​ពី​តុលាការ ហើយ​មន្ត្រី​នគរបាល​ដែល​ដឹកនាំ​នោះ មានឈ្មោះ

ខេត្តតាកែវ ៖ មន្ត្រី​នគរបាល​ស្រុក​គិរីវង់ មួយ​ក្រុម​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​រំ​លោ​.​ភ​ចូល​ផ្ទះ​របស់​គាត់ ដោយ​គ្មាន​ដីកា​ពី​តុលាការ ហើយ​មន្ត្រី​នគរបាល​ដែល​ដឹកនាំ​នោះ មានឈ្មោះ ហែម សីហ​បូ​រ៉ា និង​បក្សពួក រង​បណ្ដឹង​ពី​លោកស្រី ង៉ោ​ញ ណី ពី​បទ «​រំ​លោ​.​ភ​លំនៅ​ដ្ឋា​ន​» ទៅ​តុលាកា​ភ្លាម​ៗ ក្រោយ​ដឹកនាំ​កម្លាំង​ចម្រុះ​ទៅ​ព័ទ្ធ​ផ្ទះ​ចាប់​ប្រជាពលរដ្ឋ ដោយ​គ្មាន​បង្ហាញ​ដីកា​។

នេះ​យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ របស់​លោកស្រី ង៉ោ​ញ ណី ដែល​កោះសន្តិភាព​យើង​ទើបតែ​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ​។

ដោយនៅ​ក្នុង​ពាក្យបណ្តឹង​នោះ ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​គិរីវង់​មួយ​ក្រុម មាន​គ្នា​ប្រមាណ​ជា​១០​នាក់ ជិះ​រថយន្ត​សា​រ៉ែ​ន​១​គ្រឿង និង​ម៉ូតូ​នគរបាល​ចំនួន​៣​គឿ​ង បាន​ចុះ​ព័ទ្ធ​សម្រុកចូល​ផ្ទះ​លោកស្រី ស្ថិត​នៅ​ភូមិ​ភ្ញាស ឃុំ​ឣ​ង្គ​ប្រាសាទ ស្រុក​គិរីវង់ ដោយ​ឣះ​អាង​ថា មក​ចាប់ខ្លួន​លោកស្រី​ទៅ​ដាក់​ពន្ធនាគារ ហើយ​មិន​បាន​បង្ហាញ​ឯកសារ​ដីកា​ឡើយ ធ្វើ​ឱ្យ​អ្នកស្រុក​មួយ​ភូមិ​ផ្អើល​ឈុ​ល​។

ហើយ​កម្លាំង​សមត្ថកិច្ច​ទាំងនោះ ដឹកនាំ​ដោយ​លោក ហែម សីហ​បូ​រ៉ា គឺ​មាន​ស្លៀកពាក់​ឯកសណ្ឋាន​ខ្លះ ស៊ី​វិល​ខ្លះ ហើយ​ត្រូវ​បាន​ដកថយ​ភ្លាម​ៗ បន្ទាប់​ពី​ម្ចាស់ផ្ទះ​សួរនាំ​រក​ដីកា​ពី​តុលាការ​។

ក្រោយ​ពេល​ឃើញ​មាន​ភាព​មិន​ប្រក្រតី​របស់​លោក ហែម សីហ​បូ​រ៉ា និង​បក្សពួក​សម្រុកចូល​ផ្ទះ​លោកស្រី ដោយ​គ្មាន​ការ​ជូនដំណឹង និង​គ្មាន​ការ​ឣ​នុ​ញ្ញតិ ដោយ​ឣ​យុត្តិធម៌​បែប​នេះ លោកស្រី​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​លោក ហែម សីហ​បូ​រ៉ា និង​បក្សពួក​ទៅ​តុលាការ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ និង​សំណូមពរ​ផ្តន្ទាទោស​លោក ហែម សីហ​បូ​រ៉ា និង​បក្សពួក​តាម​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចំពោះ​ករណី​ខាងលើ​នេះ លោក​បាន​តប​យ៉ាង​ខ្លី​វិញ​ថា ៖ «​លោក​មិន​បានដឹង​ទេ​ចំពោះ​រឿង​នេះ បើ​មាន​ដីកាចាប់ខ្លួន​មែន គឺ​មិន​រំលង​លោក​ឡើយ តែ​ចំពោះ​ករណី​មួយ​នេះ​លោក​ពិតជា​មិន​បានដឹង​ពិតមែន​»​។

ដោយឡែក​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បាន​ប្រាប់​ដែរ​ថា «​ពិតជា​មាន​ករណី​សមត្ថកិច្ច​ចុះ​ទៅ​ផ្ទះ​នោះ​មែន ដោយសារ​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ​ទាក់ទិន​នឹង​រឿង​ដីធ្លី​។

តើ​ការ​អនុវត្ត​នីតិវិធី ខ្លះ​ពាក់​ឯកសណ្ឋាន ខ្លះ​ពាក់​ស៊ី​វិល ត្រង់​ចំណុច​នេះ ពលរដ្ឋ​គាត់​ថា បែងចែក​មិន​ដាច់ (​ខុសច្បាប់​) ជា​ពិសេស​មិន​បាន​បង្ហាញ​ដីកា​ពី​តុលាការ​ថែម​ទៀត?

មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង និង​ឃើញ​ហេតុការណ៍​ពិតជា​មានការ​ងឿ​យ​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​លោក ហែម សីហ​បូ​រ៉ា ដែល​ជា​មន្ត្រី​នគរបាល​ស្រុក និង​បក្សពួក ដែល​បាន​ចុះ​ទៅ​ប្រព្រឹត្តិ​ដោយ​នាំ​គ្នា​ទៅ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខាងលើ​នេះ បើសិន​មិន​មាន​បញ្ជា​ពី​លោក​វរសេនីយ៍ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​ទេ​នោះ គឺ​មិន​អាច​អោយ​មន្ត្រី​នគរបាល​ស្រុក​នាំ​គ្នា​ទៅ​ឆែកឆេរ និង​ចុះ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​កើត​ទេ ។

ចុង​ក្រោយ លោកស្រី​ដែល​ជា​ជន​រង​គ្រោះ ក៏​បាន​សូម​សំណូមពរ​ដល់​តុលាការ និង​ថ្នាក់ដឹកនាំ​ទាំងអស់ ជួយ​រក​យុត្តិធម៌​ដល់​រូប​លោកស្រី និង​ក្រុម​គ្រួសារ​របស់​គាត់​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ