ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ចិន​បាន​កើន​ឡើងជា​លំដាប់

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ចិន​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ ស្រប​ពេល​ដែល​មានការ​រៀបចំ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម ។ នេះ​បើ​តាម​របាយការណ៍​មួយ​បាន​បង្ហាញ​

ប្រទេស​ចិន ៖ វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ចិន​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ ស្រប​ពេល​ដែល​មានការ​រៀបចំ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម ។ នេះ​បើ​តាម​របាយការណ៍​មួយ​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ ។

តម្លៃ​សរុប​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ខែមករា ដល់​ខែតុលា បាន​កើនឡើង​៦,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ឬ​ស្មើនឹង​១៨៧,២​ទ្រី​លាន​យន់ (​ប្រមាណ​២៧,៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​) ។ នេះ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​សហព័ន្ធ​ភស្តុ​ភារ និង​លទ្ធកម្ម​ចិន (CFLP)

CFLP និយាយ​ថា កំណើន​នេះ​គឺជា​លទ្ធផល​នៃ​ការ​ងើបឡើង​វិញ​លើ​វិស័យ​ឧស្សាហកម្ម និង​សំណង់​របស់​ប្រទេស​នេះ ។

គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ខែមីនា​ថា ចិន​នឹង​លើកទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កែទម្រង់​ផ្នែក​ផ្គត់ផ្គង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។

ប្រទេស​ចិន​បាន​សន្យា​ពី​គោលនយោបាយ​ក្នុង​ឆ្នាំ​២០១៦-២០២០ ទៅ​លើ​ការ​កាត់​បន្ថយពន្ធ និង​ការ​ចំណាយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ៕​