ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សហការ​ជាមួយ World Bank ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បរទេស

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បញ្ហា​កង្វះខាត​ថវិកា​វិនិយោគ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​កំពុង​តែ​ចង់​សហការ​ជាមួយ​ធនាគារពិភពលោក World Bank ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​សម្រាប់​គម្រោង​សាងសង់​ផ្លូវថ្នល់

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បញ្ហា​កង្វះខាត​ថវិកា​វិនិយោគ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​កំពុង​តែ​ចង់​សហការ​ជាមួយ​ធនាគារពិភពលោក World Bank ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​សម្រាប់​គម្រោង​សាងសង់​ផ្លូវថ្នល់ ។ រដ្ឋាភិបាល​សង្ឃឹមថា ការ​សហការ​ជាមួយ World Bank ដើម្បី​រៀបចំ​ស្តង់ដា​អន្តរជាតិ​លើ​គម្រោង​ផ្លូវថ្នល់​នេះ នឹង​ជួយ​ដល់​ពួក​គេ​ឲ្យ​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​វិនិយោគិន ។

ប្រធាន​ភ្នាក់ងារ​និយ័ត​កម្ម​ផ្លូវ​បង់ថ្លៃ (BPJT) នៅ​ក្រោម​ក្រសួង​ការងារ និង​អចលនទ្រព្យ​សាធារណៈ លោក Herry Trisaputra Zuna និយាយ​ថា គម្រោង​មុន​ៗ​រៀបចំ​មិន​បាន​ល្អ​ទេ​។ ដូច្នេះ​ហើយ​ក៏​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​វិនិយោគិន​ពី​បរទេស ។

គម្រោង​ដែល​រដ្ឋាភិបាល​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​ការ​ចូលរួម​ពី​បរទេស​នោះ គឺ​ផ្លូវ​បង់ថ្លៃ​ពី Yogyakarta ទៅ Bawen និង​ពី Sukabumi ទៅ Ciranjang និង Padalarang ។ គម្រោង​ទាំង​ពីរ​បាន​បង្ហាញ​ដល់​សមាជិក​អាស៊ាន​នា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ ដើម្បី​រាប់​បញ្ចូល​ក្នុង​បញ្ជី​គម្រោង​ចុង​ក្រោយ​នៃ Master Plan on  ASEAN Connectivity (MPAC) 2025 ។

គួរ​បញ្ជាក់​ថា ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​បែងចែក​ប្រាក់​២៨,៨៨​ប៊ី​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចំនួន​នេះ​ច្រើន​ជាង​២២%​កាលពី​ឆ្នាំ​មុន ។ ការ​សាងសង់​ផ្លូវ​បង់ប្រាក់​តែង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ផ្តល់​ថវិកា​ពី​សហគ្រាស​សាងសង់​របស់​រដ្ឋ ។

លោក Herry បន្ត​ថា មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ការ​ដេញថ្លៃ​គម្រោង​ផ្លូវ​នេះ ។

លោក Wicaksono Adi អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាកលវិទ្យាល័យ University of Indonesia និង​អគ្គនាយក​សមាគម​ផ្លូវ​បង់ប្រាក់​ឥណ្ឌូ​ណេ​ស៊ី (ATI) លោក Fatchur Rochman ទទួលស្គាល់​ថា ការ​ផ្តល់​ថវិកា​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅបន្ត​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស ។

លោក Fatchur កត់​សម្គាល់ថា ៖ « ក្រៅពី​មាន​កង្វះខាត​ការ​វិនិយោគ​ពី​បរទេស​ហើយ ការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ក៏​មាន​កម្រិត​ផង​ដែរ » ៕