ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FAO ថា ឆ្នាំ​២០២៥​នេះ ពិភពលោក​អាច​ផលិត​អង្ករ​បាន​រហូត​ដល់​ទៅ ជាង​៥៥៦​លាន​តោន

4 ម៉ោង មុន

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ផលិតកម្ម​អង្ករ​ពិភពលោក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ​ប្រមាណ​ជា ៥៥៦,៤​លាន​តោន ។ អង្គការ​នេះ​បាន​និយាយ​ថា ស្តុក​អង្ករ​ពិភពលោក​នៅ​បិទ​រដូវ​ប្រមូល​ផល​នៅ​ពេល​បច្ចុប្បន្ន បន្ត​បង្ហាញ​ថា…

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា ផលិតកម្ម​អង្ករ​ពិភពលោក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ​ប្រមាណ​ជា ៥៥៦,៤​លាន​តោន ។

អង្គការ​នេះ​បាន​និយាយ​ថា ស្តុក​អង្ករ​ពិភពលោក​នៅ​បិទ​រដូវ​ប្រមូល​ផល​នៅ​ពេល​បច្ចុប្បន្ន បន្ត​បង្ហាញ​ថា ទុនបម្រុង​អង្ករ​ពិភពលោក​អាច​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ហើយ​ទំហំ​ពាណិជ្ជកម្ម​អង្ករ​គឺ​មាន​ប្រមាណ​ជា ជាង​៦០ លាន​តោន​។

នៅ​ក្នុង​ករណី​ដែល​ស្តុក​អង្ករ​មាន​គ្រប់គ្រាន់​បែប​នេះ អ្នកវិភាគ​បាន​អះអាង​ថា តម្លៃ​អង្ករ​អាច​នឹង​មិនសូវ​បាន​ថ្លៃ​ឡើយ ហើយ​ប្រទេស​ខ្លះ​ក៏​អាច​នឹង​កាត់​បន្ថយ​តម្រូវការ​នាំ​ចូល​អង្ករ ពីព្រោះ​តែ​សមត្ថភាព​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ផ្ទាល់ ។

អ្នកវិភាគ​ដដែល​បាន​ឲ្យ​ដឹង​ថា ករណី​ដូច​ជា​ហ្វី​លី​ពិន ដែល​ធ្លាប់​នាំ​អង្ករ​ដ៏​ច្រើន​ពី​វៀតណាម ក៏​កាត់​បន្ថយ​ដែរ ហើយ​ឥណ្ឌូ​នេ​ស៊ី ដែល​ធ្លាប់​នាំ​អង្ករ​ពី​ថៃ​និង​វៀតណាម ក៏​បាន​ប្រកាស​កាត់​បន្ថយ​ការ​នាំ​ចូល​ដែរ ដោយសារ​តែ​ទិន្នផល​អង្ករ​នៅ​ក្នុងស្រុក​មាន​ទិន្នផល​គ្រប់គ្រាន់​ធានា​សន្តិសុខ​ស្បៀង​បាន ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ស្ថានភាព​នេះ​តម្លៃ​អង្ករ​ជា​ពិសេស​គឺ​ស្រូវ​អាច​នឹង​ស្រុត​ចុះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទីផ្សារ​នេះ សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​សើម​កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ គឺ​ធ្លាក់​មក​នៅ​ត្រឹម​រង្វង់​៧១០ រៀល​ទៅ ៧៦០ រៀល​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​គីឡូក្រាម ខណៈ​ដែល​ឆ្នាំទៅ បាន​រហូត​ដល់​ជាង​១០០០ រៀល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ