ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានមកប្តឹងថា មានជនជាតិចិន ១ក្រុម មានគ្នាជាង ១០នាក់ ជិះរថយន្ត ៤ ទៅ ៥គ្រឿង ក្នុងនោះ មានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និង ម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ម្នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ត្រៀមចាប់ជម្រិតមិត្តភក្តិរបស់គាត់។ ចំណែករថយន្ត ២ ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯជនសង្ស័យ ម្នាក់ ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនទាំងនោះ សមត្ថកិច្ចយើង បានស្ទួចរថយន្តម៉ាក TUNRDA មករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែក រថយន្ត ២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យ បានបើករត់គេចខ្លួនបាត់។
ករណីនេះ កើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ០០ នាទីដោយសារជនរងគ្រោះ និងជនសង្ស័យ បានសហការគ្នា រកស៊ី ចាប់ពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ហើយពួកគេ បានខាតប្រាក់អស់ចំនួន $១,២០០,០០០ (មួយលាន ពីរសែនដុល្លារអាមេរិក) បន្ទាប់មក ជនសង្ស័យ បានខឹងនឹងជនរងគ្រោះ ទើបរៀបចំផែនការចាប់ជំរិតជនរងគ្រោះតែម្តង។
លោកស្នងការ បន្ថែមថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កម្លាំងសមត្ថកិច្ច បានបង្កើតជាគណៈកម្មការឆែកឆេរ ដោយមានការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធផល ក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី ០១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់ ០១ គ្រាប់ចំនួន ០៨ គ្រាប់។
ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EJ1529461 មុខរបរ អ្នករកស៊ី ស្នាក់នៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកជនសង្ស័យ ៤ នាក់ រួមមាន៖ ១-ឈ្មោះ Jin KaiBin ហៅ Lin Yi ឬ Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។ ៣-ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ គ្មាន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។ ៤-ឈ្មោះ Min SiSong ហៅ Xiao Song ភេទប្រុស អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH7292577 និងបក្ខពួកបានរត់គេចខ្លួនបាត់។
ចំណែកវត្ថុតាងចាប់យកបាន ជាក់ស្ដែង រួមមាន៖ ទូរស័ព្ទដៃចំនួន ០៥ គ្រឿង ម៉ាក Iphone X ពណ៌ស ០១ គ្រឿង ,ម៉ាក Iphone12 Pro Max ពណ៌ខៀវ ០១ គ្រឿង ,ម៉ាក Iphone13 Pro Max ពណ៌ប្រផេះ ០១ គ្រឿង ,ម៉ាក OPPO ពណ៌ខៀវ ០១ គ្រឿង និងម៉ាក Sansung Fold2 ពណ៌ផ្កាឈូក ០១ គ្រឿង ។ កាត ០១ សន្លឹក និងកូនសោរផ្ទះ ០១ ។ រថយន្ត ០១ គ្រឿង ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333។ រថយន្ត ០១ គ្រឿង ម៉ាក TUNRDA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050 ។ កាំភ្លើងខ្លី ០១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 ,បង់ ០១ ,គ្រាប់ចំនួន ០៨ គ្រាប់ ។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកព័តមាននេះ