ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ទំនិញ​ផុត​កាលបរិច្ឆេទ និង​ខូចគុណភាព​មួយ​ចំនួន​នៅ​ផ្សារ​កំពង់​ពពិល

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ទំនិញ​ហួសការ​កំណត់ និង​ខូចគុណភាព​ជា​ច្រើន​មុខ នៅ​ផ្សា​កំពង់​ពពិល ស្ថិត​នៅ​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ទំនិញ​ហួសការ​កំណត់ និង​ខូចគុណភាព​ជា​ច្រើន​មុខ នៅ​ផ្សា​កំពង់​ពពិល ស្ថិត​នៅ​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ខេត្តព្រៃវែង សហ​ការណ៍​ជាមួយ នគរបាល​សេដ្ឋកិច្ច និង​សមត្ថកិច្ច​មូលដ្ឋាន ដកហូត​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខណៈ​ក្រុម​អាជីវករ​នៅ​តែ​បន្ត​ដាក់​លក់ទំនិញ​ទាំងនោះ​ដល់​ប្រជាពលរដ្ឋ​។

លោក តូច ចៅ​កុយ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​កំពង់​ពពិល ទំនិញ​ផុតកំណត់ និង​ខូចគុណភាព​ដែល​ដកហូត​បាន​ទាំងនោះ​មាន​ដូច​ជា ទឹកក្រូច​៥៨​ដប ទឹក​ស្ទី​ង​៩​ដប ទឹក​ប៉េងប៉ោះ​៣០​កំប៉ុង ស្រា​បៀរ​១៤​កំប៉ុង រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​។

លោក តូច ចៅ​កុយ បាន​បន្ត​ថា ក្រៅពី​ការ​ពិនិត្យ​ទំនិញ​ដែល​ផុត​ការ​កំណត់ និង​ទំនិញ​ខូចគុណភាព ក្រុមការងារ​ទាំងអស់​ក៏​បាន​ស្រាវជ្រាវ​រក​អង្ករ​គីមី និង​អង្ករ​ប្លា​ស្ទិ​ក​ផង​ដែរ  ព្រោះ​កន្លង​មក​បងប្អូន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម តែងតែ​និយាយ​ថា​មាន​អង្ករ​ប្លា​ស្ទិ​ក លក់​នៅ​លើ​ទីផ្សារ ហើយ​ជា​លទ្ធផល​នៅ​ក្នុង​ផ្សារ​កំពង់​ពពិល​មិន​មាន​រក​ឃើញ​នូវ​អង្ករ​ទាំងនោះ​ឡើយ​។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​កាំកុងត្រូល បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារ​កំពង់​ពពិល ឲ្យ​លក់​តែ​ទំនិញ​ណា ដែល​មានគុណ​ភាព​ខ្ពស់​ជូន​អតិថិជន ហើយ​រាល់​មុខទំនិញ​ដែល​មិន​មាន​ស្លាក​យីហោ​ត្រឹមត្រូវ ឬ​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ សូម​បងប្អូន​កុំ​ទទួលយក​មក​លក់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​គ្រឿង​បរិភោគ​តែ​ម្ដង​៕