ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងបៀក្នុងឱកាសរកលុយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​កន្លែង​បើក​ល្បែងស៊ីសង លេងបៀ លេង​អាប៉ោង ជល់​មាន់ ជា​ហូរហែ​មិន​ថា នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​កន្លែង​បើក​ល្បែងស៊ីសង លេងបៀ លេង​អាប៉ោង ជល់​មាន់ ជា​ហូរហែ​មិន​ថា នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នោះ​ទេ ។

សកម្មភាព​បង្ក្រាប​ដូច្នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​កំពុង​ចំណាយ​ពេលវេលា​លេងល្បែង​ស៊ីសង ខណៈ​ដែល​ពួក​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ឱកាស​រក​ប្រាក់​បង្កើន​ចំណូល​ឲ្យ​គ្រួសារ ។

ល្បែង​ក្រៅពី​ជា​បទល្មើស​ច្បាប់ វា​បាន​បង្ក​ជា​បញ្ហា​យ៉ាងច្រើន​ដល់​សង្គម ។ ល្បែងស៊ីសង​បង្កើត​ឲ្យ​មាន​អំពើ​ចោរកម្ម លួច​ប្លន់ អសន្តិសុខ​សង្គម បង្កើត​អំពើ​ហិ​.​ង្សា ប៉ះពាល់​ការ​រស់នៅ ពិសេស ពិសេស​លេងល្បែង​នាំ​ឲ្យ​ពលរដ្ឋ​ខាត​ពេលវេលា បាត់បង់​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ការ​បង្កើន​ជីវភាព​គ្រួសារ ។

មែនទែន​ទៅ ល្បែង​នាំ​ឲ្យ​វិនាស នេះ​មាន​ចែង​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ។ ល្បែងស៊ីសង មិនមែន​មាននៅ​កន្លែង​ដែល​បើក​អាជីវកម្ម បើក​វង់​ធំ​ៗ​នោះ​ទេ នៅ​តាម​ដងផ្លូវ​នានា​នៅ​ភ្នំពេញ​ជា​ញឹកញាប់​គេ​សង្កេត​ឃើញ មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ព័ទ្ធ​វង់ នៅ​តាម​សំ​យ៉ាប​ផ្ទះ​គេ ក្រោម​ម្លប់​ដើមឈើ គៀន​របង​វត្ត​អារាម នាំ​គ្នា​លេងបៀ ជា​ក្រុម​ៗ ទាំង​ថ្ងៃ​តែ​ម្តង ។

ពលរដ្ឋ​អ្នកលេង​ល្បែង​បៀ​ទាំង​អស់នោះ ភាគច្រើន​ជា​អ្នករក​ទទួលទាន​នៅ​ក្នុង​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។ ការ​លេងបៀ​ទាំង​ថ្ងៃ អាច​ថា ជា​កែ​អផ្សុក គ្មាន​ម៉ូត​ទិញ គ្មាន​ម៉ូយ​ដឹក ឬ​នៅ​ក្នុង​ឱកាស​រង់ចាំ​ម៉ូយ​ជាដើម ។

ទោះ​ក្នុង​ប្រការ​ណា​ក៏​ដោយ ការ​ចំណាយ​ពេលវេលា​លេងបៀ​នេះ នឹង​ក្លាយជា​ទម្លាប់​មួយ និង​ជា​សកម្មភាព​មិន​សម​ភ្នែក​មហាជន ប៉ះពាល់​ដល់​សង្គម​ជាតិ ក្នុង​ក្រសែភ្នែក អ្នក​ទេសចរណ៍​ផង ។

ក្រៅពី​ពលរដ្ឋ​សាមញ្ញ​លែង​បៀ លេងល្បែង​ស៊ីសង​គេ​សង្កេត​ឃើញ​មាន​លេងល្បែង​នៅ​ក្នុង​ជួរ​កម្លាំង អង្គរក្ស អ្នកបើកបរ​ឲ្យ​អ្នកធំ​ផង​ដែរ ។ ជា​កម្លាំង​ការពារ និង​ជា​អ្នក​បើករថយន្ត​ឲ្យ​អ្នកធំ អ្នកមាន​ប្រាក់ ពួក​គាត់​តែងតែ​ជុំ​គ្នា​លេងល្បែង​ស៊ីសង នៅ​ពេល​មេ ឬ​ចៅហ្វាយនាយ​ជាប់​ប្រជុំ ជាប់​មាន​ធុ​រ​ម្តង​ៗ ។

ក្រៅពី​ការ​លេងល្បែង​នៅ​តាម​ទី​សាធារណៈ ស្ត្រី​មេផ្ទះ​មួយ​ចំនួន​តូច នៅ​ពេល​ស្វាមី​ចេញ​ទៅ​រកស៊ី ឬ​នៅ​ពេល​ពួក​គាត់​ទំនេរ​ពី​ការងារ​ផ្ទះ​ក៏​តែងតែ​ជុំ​គ្នា​លេងបៀ តាម​ភូមិ​តាម​សហគមន៍​របស់​គាត់ កុំ​ឲ្យ​ស្ងាត់ ឬ​កែ​អផ្សុក​ដែរ ។

សកម្មភាព​លេងបៀ ឬ​ល្បែងស៊ីសង​របស់​ពលរដ្ឋ​នេះ​ស្ថិត​នៅ​ក្នុង​ឱកាស​ដែល​ពួក​គាត់​សុទ្ធតែ​អាច​ប្រកប​កិច្ច​ផ្សេង​ៗ​បាន ។ លេងបៀ បើ​មាន​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ដល់​អ្នក​ដទៃ វា​បាន​ក្លាយជា​ទម្លាប់​មិនល្អ​មួយ​ជា​ការ​ខាត​ពេលវេលា នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​គ្រួសារ និង​ជា​ការ​បង្រៀន​ទម្លាប់​មិនល្អ​ទៅ​ដល់​កូនចៅ​ដោយ​មិនដឹង​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ