ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​ពិត! ធ្វើឱ្យ​​លោក​ត្រាំ​មានប្រជាប្រិយភាព​ឡើង​​​ខ្ពស់

7 ឆ្នាំ មុន

ប្រហែលជា​រូបភាព​អវិជ្ជមាន​ទាំងឡាយ​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​ប៉ុនប៉ង​បង្កើត​ឡើង​ពេល​ឃោស នាបោះឆ្នោត​ប្រធានាធិបតី​ពុំ​ត្រូវ​តាម​ការ​ពិត​នោះ ការ​ស្ទាបស្ទង់​មតិ​ឯករាជ្យ​មួយ​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា។

ប្រហែលជា​រូបភាព​អវិជ្ជមាន​ទាំងឡាយ​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​ប៉ុនប៉ង​បង្កើត​ឡើង​ពេល​ឃោស នាបោះឆ្នោត​ប្រធានាធិបតី​ពុំ​ត្រូវ​តាម​ការ​ពិត​នោះ ការ​ស្ទាបស្ទង់​មតិ​ឯករាជ្យ​មួយ​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា។

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់​ក្រុមហ៊ុន MORNING CONSULT សម្រាប់​ទស្សនាវដ្តី POLITICO ថា ចំនួន​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​សម្តែង​ឥរិយាបថ​វិជ្ជមាន​ចំពោះ​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ មានការ​កើនឡើង​៩% ចាប់តាំងពី​ថ្ងៃ​បោះ​ឆ្នោត​មក ។

ពិសេស​លទ្ធផល​នៃ​ការ​សិក្សា​នោះ​បង្ហាញ​ថា​មិន​ដល់​២​ស​ប្តា​ហ៍​ផង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត អ្នក បោះឆ្នោត​៤០%​សម្តែង​ឥរិយាបថ​វិជ្ជមាន​ចំពោះ​លោក​ត្រាំ ខណៈ​ភ្លាម​ៗ​ក្រោយ​ការ​បោះ​ឆ្នោត​អ្នក​ត្រូវ​សាកសួរ​តែ​៣៧%​ប៉ុណ្ណោះ​និយាយ​ថា គាំទ្រ​លោក​ត្រាំ ។ ផ្ទុយ​ទៅ​វិញ​ចំនួន​អ្នកប្រឆាំង​មានការ​ថយ​ចុះ​។ ក្រោយ​ការ​បោះ​ឆ្នោត​អ្នក​ត្រូវ​សាកសួរ​ដល់​ទៅ​៦១% សម្តែង​ឥរិយាបថ​អវិជ្ជមាន​ចំពោះ​លោក​ត្រាំ​តែ​ពេល​នេះ​តាម​ការ​ស្ទាបស្ទង់​មតិ​ថ្មី​នៅ​សល់​មនុស្ស​តែ​៤៦%​ប៉ុណ្ណោះ ដែល​នៅ​និយាយ​ថា​មិន​ស្រឡាញ់​លោក​ត្រាំ ។

ទោះបី​ការ​ស្ទាបស្ទង់​និង​ការ​ព្យាករណ៍​ជា​ច្រើន​និយាយ​ពី​ជ័យជម្នះ​របស់​លោកស្រី​ហុ​ី​ល​ឡា​រី គ្លី​ន​តុ​ន តែ​លោក​ដូ​ណា​ល់ ត្រាំ បែរជា​ដណ្តើម​បាន​ជ័យជម្នះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយ​ទទួល​បាន​សំឡេង​មហា​អ្នកបោះឆ្នោត​ដល់​ទៅ​២៧៩​ទល់​នឹង​២២៨​សំឡេង សម្រាប់​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​។  លោក​ត្រាំ​នឹង​ឡើង​កាន់​តំណែង​នា​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០១៧ ។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូ​ណា​ល់ ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា តាំងពី​ថ្ងៃ​ដំបូង​ដែល​លោក​ចូល​ឡើង​កាន់​តំណែង លោក​សន្យា​ដក​សហរដ្ឋអាមេរិក​ចេញពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ឆ្លង​មហា​ស​មុ​ទ្រ​ប៉ា​ស៊ី​ហ្វិ​ក TPP ។ សន្ធិសញ្ញា TPP ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ដោយ​ប្រទេស​១២​ក្នុង​តំបន់​លើកលែងតែ​ចិន ។

លោក​ពន្យល់​ថា​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​នោះ​ផ្តួចផ្តើម​ឡើង​ដោយ​លោក​អួ​បា​ម៉ា ជា​គ្រោះ​មហន្តរាយ​ធំ​មួយ​សម្រាប់​ប្រទេស​យើង​។ លោក​បន្ត​ថា ជំនួស​វិញ​យើង​នឹង​ចរចា​ពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ត្រឹមត្រូវ​ទាំងឡាយ​ដែល​នឹង​ផ្តល់​ការងារ​ច្រើន​និង​នាំ​ឧស្សាហកម្ម​មក​លើ​ដែនដី​អា​មេ​រិ​ក ៕