ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ហ្វ៊ី​លី​ពី​ន​លូតលាស់​លឿន​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី

7 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ សេដ្ឋកិច្ច​របស់​ហ្វ៊ី​លី​ពី​ន​បាន​លូតលាស់​ក្នុង​ល្បឿន​លឿន​ជាងគេ​នា​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ដោយ​បាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន ខណៈ​មាន​កំណើន​នៃ​ការ​វិនិយោគ និង​

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ សេដ្ឋកិច្ច​របស់​ហ្វ៊ី​លី​ពី​ន​បាន​លូតលាស់​ក្នុង​ល្បឿន​លឿន​ជាងគេ​នា​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ដោយ​បាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន ខណៈ​មាន​កំណើន​នៃ​ការ​វិនិយោគ និង​ការ​ចំណាយ​ក្នុងស្រុក ។

អាជ្ញាធរ​ស្ថិតិ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​និយាយ​ក្នុង​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​៧,១% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​បើ​ធៀប​នឹង​ត្រីមាស​មុន​វិញ GDP បាន​កើនឡើង​១,២% ។

យោង​តាម​ការ​ស្ទង់​មតិ​អ្នក​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា ដោយ​គ្មាន​ការ​ប៉ះពាល់​ពី​ហានិភ័យ​ទាំងឡាយ​ដូច​ជា​គំនិត​ការពារ​និយម​របស់​លោក Donald Trump និង​ការ​រិះគន់​របស់​លោក​ប្រធានាធិបតី Rodrigo Duterte លើ​សហរដ្ឋអាមេរិក សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នឹង​មានការ​លូតលាស់​ច្រើន​ជាង​៦%​រហូត​ដល់​ឆ្នាំ​២០១៨ និង​ក្លាយជា​ប្រទេស​លូតលាស់​លឿន​ជាងគេ​ក្នុង​ពិភពលោក ។

ជាមួយ​គ្នា​នេះ ការ​លូតលាស់​កាលពី​ត្រីមាស​មុន គឺ​មាន​អត្រា​ច្រើន​ជាង​ប្រទេស​ចិន​ដែល​ស្មើនឹង​៦,៧% និង​វៀតណាម​ស្មើនឹង​៦,៤%​។ ចំណែក​ប្រទេស​ឥណ្ឌា ដែល​បាន​លូតលាស់​៧,១%​ក្នុង​ត្រីមាស​ទី​២ គឺ​មិន​ទាន់​ប្រកាស​ពី​អត្រា​សម្រាប់​ត្រីមាស​ទី​៣ នៅឡើយ​ទេ ។

ខណៈ​មាន​ប្រជាជន​ក្មេង​ៗ​ច្រើន ក៏​ដូច​ជា​ជំនួយ​ពី​ក្រៅប្រទេស​ផង​នោះ ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​ជំរុញ​ដោយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​១៦០​ប៊ី​លាន​ដុល្លារ​របស់​លោក Duturte ដែល​មាន​គោលដៅ​បង្កើត​ការងារ​បន្ថែម​។ គម្រោង​ទាំងនោះ​រួម​មាន គម្រោង​សាងសង់​អាកាសយានដ្ឋាន​មួយ និង​ផ្លូវ​រថភ្លើង​ដែល​មាន​តម្លៃ​១​ប៊ី​លាន​ដុល្លារ ដើម្បី​ប្រែក្លាយ​ជំរំ​ទាហាន​អា​មេ​រិ​ក​ទៅ​ជា​កន្លែង​ប្រកប​អាជីវកម្ម​វិញ ។

លោក Gareth Leather ឧត្តម​អ្នក​សេដ្ឋកិច្ច​អាស៊ី​ក្នុង Capital Economics Ltd នៅ​ទីក្រុង​ឡុ​ង​ដ៍ ឲ្យ​ដឹង​ថា ៖ « ក្នុង​រយៈពេល​ខ្លី ពួក​យើង​គិត​ថា សេដ្ឋកិច្ច​នឹង​បន្ត​លូត​លាស់​​ក្នុង​ល្បឿន​ដ៏​សមរម្យ​មួយ ។ មូលដ្ឋាន​ទាំងអស់​មាន​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​លូតលាស់​រឹង​មាំ ប៉ុន្តែ​ព្រឹត្តិការណ៍​នយោបាយ​ទាំង​ក្នុង​សហរដ្ឋអាមេរិក និង​ក្នុងស្រុក​នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​អនាគត​មិន​ទាន់​ច្បាស់លាស់​នៅឡើយ » ។

ចំណែក​លោក John Padilla ដែល​បាន​ជួយ​គ្រប់គ្រង​ប្រាក់​ប្រមាណ​៩,១​ប៊ី​លាន​ដុល្លារ​ក្នុង Metropolitan Bank & Trust Co ឲ្យ​ដឹង​ថា ៖ « ការ​ចំណាយ​ប្រាក់​លើ​ភាគហ៊ុន​ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការ​វិនិយោគ​ដ៏​ល្អ​បំផុត ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ។ ការ​លូតលាស់​នេះ​បង្ក​បញ្ហា​បន្ថែម​ទៅ​ដល់​លោក​ប្រធានាធិបតី Duterte ក្នុង​ការ​រក្សា​ល្បឿន​នេះ​។ វា​ក៏​បាន​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​រក្សា​ការ​លូតលាស់​នេះ » ៕