ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្រូ Panasonic អាច​បកប្រែ​ច្រើន​ភាសា

7 ឆ្នាំ មុន

ពាណិជ្ជកម្ម​ជប៉ុន​បច្ចុប្បន្ន​កំពុង​កើនឡើង​ឥត​ឈប់​ឈរ ជា​ពិសេស​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ជនបរទេស​ដែល​បាន​ចូល​ទៅ​ទស្សនា​ប្រទេស​ជប៉ុន ហេតុនេះ​ហើយ​បានជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​Panasonic

ពាណិជ្ជកម្ម​ជប៉ុន​បច្ចុប្បន្ន​កំពុង​កើនឡើង​ឥត​ឈប់​ឈរ ជា​ពិសេស​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ជនបរទេស​ដែល​បាន​ចូល​ទៅ​ទស្សនា​ប្រទេស​ជប៉ុន ហេតុនេះ​ហើយ​បានជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​Panasonic បាន​រិះរក​មធ្យោបាយ​ឆ្លើយ​តប​នឹង​តម្រូវការ​នេះ ។

ក្រុមហ៊ុន​បាន​បង្កើត​មេក្រូ​ដែល​អាច​បក​ប្រែសម្តី​អ្នក​ប្រើប្រាស់​បានជា​ច្រើន​ភាសា ។ ផលិត ផល​ថ្មី​នោះ​ឈ្មោះ​Megahonyaku ដែល​ជា​ពាក្យ​ភាសា​ជប៉ុន​ប្រែជា​ភាសា​ខ្មែរ​ថា «​មេត្រូ​បកប្រែ​» មាន​សមត្ថភាព​បកប្រែ​ជា​ភាសា​ជប៉ុន​ទៅ​ជា​ភាសា​អង់គ្លេស ចិន និង​ភាសា​កូរ៉េ​នៅ​ពេល​ដែល​គេ​ចាក់​វា​ស្តាប់​ម្តងទៀត (Play Back) ។ ផលិតផល​នេះ​ក្រុមហ៊ុន​Panasonic បាន​បញ្ចូល​ឃ្លា​សម្រាប់​បកប្រែ​ចំនួន​៣០០​ឃ្លា​រួច​ជា​ស្រេច​ប្រសិនបើ​អ្នក​មិន​ចង់​និយាយ​ដោយ​គ្រាន់តែ​ចុច​បញ្ជា​វា ហើយ​អ្នក​ប្រើប្រាស់​វា​អាច​ភ្ជាប់​ជាមួយនឹង​អ៊ី​ន​ធើ​រ​ណេ​ត​ដើម្បី​បញ្ចូល​ឃ្លា​បកប្រែ​បន្ថែម​ទៀត​បាន ។

មេក្រូ​នេះ​គ្មាន​ប៊ូ​តុង​ទេ ព្រោះ​វា​ជា​ប្រភេទ​មេក្រូ touchscreen ហើយ​អ្នក​ដែល​ទិញ​វា​ហើយ​ត្រូវ​ជាប់កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ចំនួន​បី​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​១៨៣​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ទទួល​បាន​សេវា​បកប្រែ និង​ការ​ដំឡើង​កម្មវិធី ផ្សេង​ៗ រួប​ទាំង​ការ​ធានា​ផ្សេង​ៗ ។ នេះ​បើ​តាម​The Japan Times reports ។

ផលិតផល​មួយ​នេះ​នឹង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​ជប៉ុន និង​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ដូច​ជា​នៅ​អាកាសយានដ្ឋាន និង​ស្ថានីយ​រថភ្លើង​ជាដើម​។ Megahonyaku ប្រហែលជា​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ៕