ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ប្រេង​ឆៅ​របស់​ចិន​បាន​ធ្លាក់​ចុះ​ជា​ថ្មី​ទៀត​ក្នុង​ខែតុលា

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទិន្នផល​ប្រេង​ឆៅ​របស់​ចិន​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ខែតុលា ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង​បាន​បន្ត​កាត់​បន្ថយ​ទិន្នផល ដោយសារ​តម្លៃ​ប្រេង​ថោក ។
ទិន្នផល​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន​ផលិត​ប្រេង​

ប្រទេស​ចិន ៖ ទិន្នផល​ប្រេង​ឆៅ​របស់​ចិន​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ខែតុលា ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង​បាន​បន្ត​កាត់​បន្ថយ​ទិន្នផល ដោយសារ​តម្លៃ​ប្រេង​ថោក ។
ទិន្នផល​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន​ផលិត​ប្រេង​ជាមួយនឹង​ប្រាក់​ចំណូល​អាជីវកម្ម​ស្នូល​ប្រចាំឆ្នាំ​របស់​ខ្លួន​ជាង​២០​លាន​យន់ (២,៩​លាន​ដុល្លារ​អា​មេ​រិ​ក​) បាន​ធ្លាក់​ចុះ​១១,៣% បើ​ធៀប​នឹង​ឆ្នាំ​មុន មក​នៅ​ត្រឹម​១៦,១​លាន​តោន​ក្នុង​ខែតុលា​។ នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ​ជាតិ ។

វា​បាន​ធ្លាក់​ចុះ​ខ្លាំង​រហូត​ដល់​៩,៨% ច្រើន​ជាង​តួលេខ​ក្នុង​ខែកញ្ញា ។ ផ្ទុយ​ទៅ​វិញ ការ​នាំ​ចូល​បាន​កើនឡើង​ដោយសារ​រោងចក្រ​ចម្រាញ់​ប្រេង​ឯកជន​ទទួល​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ប្រេង​ឆៅ​កាលពី​ឆ្នាំ​មុន ។

ក្នុង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ ការ​នាំ​ចូល​បាន​កើនឡើង​១៣,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ឬ​ស្មើនឹង​៣១២​លាន​តោន ខណៈ​ទិន្នផល​ប្រេង​ចម្រាញ់​បាន​កើនឡើង​២,៥% ។

Sinopec ជា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន និង Petro China ជា​ក្រុមហ៊ុន​ផលិត​ប្រេង​និង​ឧស្ម័ន​ធំ​ជាងគេ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បាន​បន្ថយ​គោលដៅ​ផលិត​ប្រេង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៦ ។

កាលពី​ថ្ងៃ​ពុធ គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​តម្លៃ​លក់រាយ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ធំ​បំផុត​ក្នុងឆ្នាំនេះ ខណៈ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ក៏​ដូច​ជា​ប្រេង​ឆៅ​បម្រុង​កើនឡើង​នៅ​សហរដ្ឋអាមេរិក ៕