ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទតាកែវ​កំពុង​ជួសជុល​ដោយ​អ្នកជំនាញ​ចិន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទតាកែវ​កំពុង​ស្ថិត​ក្រោម​ការ​អភិរក្ស ជួសជុល ដោយ​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​អភិរក្ស​អង្គរ​ហៅ​កាត់​ថា CSA តាំងពី​ឆ្នាំ​២០០៧​មក ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក​បណ្ឌិត​ស៊ុំ ម៉ា​ប់

ខេត្តសៀមរាប ៖ ប្រាសាទតាកែវ​កំពុង​ស្ថិត​ក្រោម​ការ​អភិរក្ស ជួសជុល ដោយ​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​អភិរក្ស​អង្គរ​ហៅ​កាត់​ថា CSA តាំងពី​ឆ្នាំ​២០០៧​មក ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក​បណ្ឌិត​ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់​បាន​ទៅ​ពិនិត្យ​ការដ្ឋាន​ផ្ទាល់ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន CSA​នៃ​ប្រទេស​ចិន ។

ក្នុង​ដំណើរ​ពិនិត្យ​ការដ្ឋាន​នោះ លោក​អគ្គនាយក​និង​មន្ត្រី​ជំនាញ​ទាំងអស់​បាន​ស្តាប់​បទ​បង្ហាញ​ពី​ក្រុម​អ្នកជំនាញ​ចិន ដែល​បង្ហាញ​អំពី​បច្ចេកទេស​ជួសជុល ដំណើរការ​ជួសជុល និង​សម្ភារ​ដែល​ប្រើប្រាស់​សម្រាប់​ការងារ​ជួសជុល​ជាដើម​។ ការ​ចុះ​ពិនិត្យ​នេះ​ដើម្បី​ជំរុញ​ក្រុមការងារ​ជួសជុល​គោរព​ទៅ​តាម​ធម្មនុញ្ញ​អង្គរ និង​អនុសាសន៍ ផ្សេង​ៗ​ពី​ក្រុម​ជំនាញ​នៃ​គណៈកម្មាធិការ ICC-Angkor ។

ក្រោយ​ស្តាប់​បទ​បង្ហាញ និង​ពិនិត្យ​តាម​ការដ្ឋាន​ផ្ទាល់​ហើយ លោក​ស៊ុំ ម៉ា​ប់​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន CSA និង​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​គោលដៅ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ ដើម្បី​ជា​កេរដំណែល​ដ៏​គង់វង្ស​សម្រាប់់​មនុស្ស​គ្រប់​ជំនាន់​។ ក្រៅពី​នេះ​លោក​អគ្គនាយក និង​ក្រុមការងារ​បាន​ទៅ​ពិនិត្យ​ការងារ ផ្សេង​ៗ​នៅ​ប្រាសាទចៅសាយទេវតា ប្រាសាទ​តា​នៃ និង​ការដ្ឋាន​បណ្តុះ​កូន​ឈើ​ជាដើម ។

ស្ថាប័ន​CSA នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចូលរួម​ជួសជុល​ប្រាសាទចៅសាយទេវតា​ក្នុង​ឆ្នាំ​១៩៩៨ និង​រួចរាល់​នៅ​ឆ្នាំ​២០០៨​។ រីឯ​ការ​ជួសជុល​ប្រា​សា​តាកែវ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០៧ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​ខាង​មុខ ៕