ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​បណ្តាល​មក​ពី​សម្ពាធ​ទឹក​ក្នុង​ភ្នែក​លើស​ពី​ធម្មតា

8 ឆ្នាំ មុន

១-​អ្វី​ទៅ​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក Glaucoma​?
ទឹក​ដក់​ក្នុង​ភែ្ន​ក គឺជា​ជំងឺ​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​ភែ្ន​ក​ដទៃ​ទៀត ដែល​បណ្តាល​ឲ្យ​ខូច​សរសៃ​បាត​ភែ្ន​ក (Optic nervedamage) បាត់បង់​ដែន​គំហើញ និង​វិ​វ​ឌ្ឍ​ទៅ​រក

១-​អ្វី​ទៅ​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក Glaucoma​?
ទឹក​ដក់​ក្នុង​ភែ្ន​ក គឺជា​ជំងឺ​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​ភែ្ន​ក​ដទៃ​ទៀត ដែល​បណ្តាល​ឲ្យ​ខូច​សរសៃ​បាត​ភែ្ន​ក (Optic nervedamage) បាត់បង់​ដែន​គំហើញ និង​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ពិការ​ភែ្ន​ក​។ នេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត សូ ចំរើន ឯកទេស​ចក្ខុរោគ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​នៅ​ពេល​ដែល​លោក​ជួប​និង​ណែនាំ​ដល់​អ្នកជំងឺ​។ លោក​ក៏​បាន​ថ្លែង​ទៀត​ថា ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក អាច​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​នៃ​សម្ពាធ​ទឹក នៅ​ក្នុង​ភែ្ន​ក​លើស​ពី​ធម្មតា (Elevated IOP) ឬ​សម្ពាធ​ទឹក​នៅ​ក្នុង​ភែ្ន​ក​ធម្មតា (Normal IOP)​។ ជំងឺ​នេះ​អាច​កើត​ឡើងជា​រឿយ​ៗ​ដោយ​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​ដំណាក់កាល​ដំបូង (no symptoms in its early stage)​។ ការ​មិន​បាន​ព្យាបាល​ពី​ដំបូង​ទី វា​នឹង​បណ្តាល​ឲ្យ​ដែន​គំហើញ​ថយ​ចុះ និង​ខូច​សរសៃ​បាត​ភែ្ន​ករ​ហូត​ដល់​ពិការ​ភ្នែក​តែ​ម្តង​។ ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​កកើត​មាន​ឡើង​លើ​មនុស្ស​២​ទៅ​៣% ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ ៥០% មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បានដឹង​ជា​មុន​ទេ ។

២-​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​កមក​ពី ការ​កើនឡើង​នៃ​អាយុ (Increasing age) -​ទឹកនោមផ្អែម (diabetes mellitus) -​ឡើងបាយ​ភែ្ន​ក (Cataract) -​ឈាម​បាត​ភែ្ន​ក (Disc hemorrhage) -​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស (Women than men) -​របួស​ភែ្ន​ក (Eye trauma)

៣-​រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក -​ឈឺក្បាល​ខ្លាំង (Headache)  -​ក្អួតចង្អោរ (Nausea and vomit) -​ឈឺចាប់​ក្នុង​ភែ្ន​ក​ខ្លាំង (Sever eye painful) -​គំហើញ​ថយ​ចុះ (Visual loss) -​ការ​បាត់បង់​ដែន​គំហើញ (Visual field severity) -​ភែ្ន​ក​ក្រហម (Conjunctiva hyperemia) -​កូនក្រមុំ​រីក (Dilated pupil) -​សម្ពាធ​ទឹក​នៅ​ក្នុង​ភែ្ន​ក​កើនឡើង (Elevated IOP)

៤-​ការ​ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក គ្រូពេទ្យ​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​ប្រភេទ​ណាមួយ ហើយ​យើង​ត្រូវ​ធ្វើការ​តាមដាន​បន្ត ឬ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ ឬ​ក៏​ត្រូវ​ធ្វើការ​វះកាត់​ក្នុង​លក្ខខណ្ឌ​ចាំបាច់​។ ក្នុង​ករណី​ដែល​យើង​បាន​ធ្វើការ​ព្យាបាល​ទាន់​ពេលវេលា គឺ​អាច​បង្ការ​ភាព​ពិការ​ភែ្ន​កបាន​មួយ​កម្រិត​។ តែបើ​យើង​ពុំ​បាន​ព្យាបាល​ត្រឹមត្រូវ​ទាន់​ពេលវេលា​ទេ វា​នាំ​ឲ្យ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ពិការ​ភែ្ន​ក ។

លោក​វេជ្ជបណ្ឌិត​សូ ចំរើន បាន​សំណូមពរ​ថា បើ​បងប្អូន​ណា​មាន​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ ឯកទេស​ផ្នែក​ជំងឺ​ភែ្ន​ក នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​ពិនិត្យ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ប្រាកដ​ត្រឹមត្រូវ ទាន់​ពេលវេលា និង​ជៀសវាង​ផលវិបាក​ដោយ​ប្រការ​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក​នេះ ៕