ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រុក​បាទីខេត្តតាកែវចុះកិច្ចព្រមព្រៀងជាមួយ​សេវា​ប្រមូលសំរាម​

1 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ អាជ្ញា​ធ​ស្រុក​បាទី​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​សេវា​ករ​ប្រមូល​សំរាម នៅពេល​ដែល​ស្រុក​មានការ​អភិវឌ្ឍន៍ខ្លាំង​ ខណៈ​ពេល​ដែល​ទីតាំង​ស្រុក​បាទី ខេត្តតាកែវ មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ខ្លាំង ​ដោយសារ​មាន​រោងចក្រ​សហគ្រា​ស​ប្រមាណ៣០បាន​បោះទីតាំង​នៅក្នុង​ស្រុក​នេះ ​រួម​​ទាំង​មាន​ផ្សារ​ចំនួន៤នៅ​ទីប្រជុំជន​នៅ​លើ​ផ្លូវ​ជាតិ​លេខ២…

ខេត្ត​តាកែវ ៖ អាជ្ញា​ធ​ស្រុក​បាទី​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​សេវា​ករ​ប្រមូល​សំរាម នៅពេល​ដែល​ស្រុក​មានការ​អភិវឌ្ឍន៍ខ្លាំង​ ខណៈ​ពេល​ដែល​ទីតាំង​ស្រុក​បាទី ខេត្តតាកែវ មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ខ្លាំង ​ដោយសារ​មាន​រោងចក្រ​សហគ្រា​ស​ប្រមាណ៣០បាន​បោះទីតាំង​នៅក្នុង​ស្រុក​នេះ ​រួម​​ទាំង​មាន​ផ្សារ​ចំនួន៤នៅ​ទីប្រជុំជន​នៅ​លើ​ផ្លូវ​ជាតិ​លេខ២ ​ដែល​នាំឲ្យមាន​ការពិបាក​ក្នុង​ការ​គ្រប់គ្រង​សំរាម ប្រភេទ​កាកសំណល់​រឹង​ និង​រាវ អាជ្ញា​ធ​ស្រុក​បាទី​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​មិថុនា ឆ្នាំ ២០២២នេះ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សេវា​ករ​ប្រមូល​សំរាម​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រមូល​សំរាម​​នៅក្នុង​ស្រុក​បាន​ទាន់ពេល​វេលា​ និង​បង្កើន​សោភ័ណភា​ព​របស់​ស្រុក​ ។

លោក ភួន ឈីម អភិបាលស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា ការ​គ្រប់​សំរាម​របស់​រដ្ឋបាល​ស្រុក​ពីមុន​មក​គឺ​ធ្វើឡើង​មិន​មាន​ភាព​ច្បាស់លាស់ ដោយ​ដោះស្រាយ​បញ្ហា​អោយ​រួច​មួយ​គ្រា​ៗ​សិន ក៏​ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​ស្រុក​មានការ​រីកចម្រើន​ខ្លាំង ព្រោះ​មាន​រោងចក្រ​សហគ្រាស​ចំនួន​ជាង៣០បាន​បោះទីតាំង​វិនិយោគ​នៅក្នុង​ស្រុក​បាទី មាន​ផ្សារ​នៅ​ទីប្រជុំជន​ចំនួន៤ រួម​និង​កំណើន​ប្រជាពលរដ្ឋ​កើន​ឡើង ដែល​នាំឲ្យ​ការពិបាក​ក្នុង​ការ​ប្រមូល​សំរាម​ ​និង​ដុ​តសំរាម​ ។ ដូច្នោះ​ ក្រសួងបរិស្ថាន​បាន​ផ្ដល់​ឡ​ដុ​តសំរាម​​មួយ​មករ​ដ្ឋ​បាល​ស្រុក ហើយ​បាន​រដ្ឋបាល​ស្រុក​បាន​ស្វែងរក​សេវា​ករ ​ដើម្បី​សហការ​ប្រមូល​សំរាម​​យក​ទៅ​ដុត​ឲ្យបាន​ទា​នពេល​វេលា ​និង​ការគ្រប់គ្រងសំរាម​​ឲ្យបាន​ល្អ​ប្រសើរ​ ។

លោក ភួន ឈីម អភិបាលស្រុក​បាទី​បាន​បន្ត​ទៀ​ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​ស្រុក​បាទី​មាន​សំរាម​
​ប្រមា​ណ២០តោន ដែល​ទាម​ទា​រឲ្យ​អាជ្ញា​ធ​រួម​និង​សេវា​ករ​ប្រមូលសំរាម​​សហការ​គ្រប់គ្រង​បញ្ហា​សំរាម​នៅក្នុង​ស្រុក​ឲ្យបាន​ល្អ​ប្រសើរ​។ លោក ភួន ឈីម អភិបាលស្រុក​បាទី​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​តាម​ផ្សារ និង​រោងចក្រ​សហគ្រាស សូម​រក្សាទុក​ដាក់ វេច​ខ្ចប់​សំរាម​​អោយ​បាន​ល្អ កុំ​បោះចោល​ពាសវាលពាសកាល​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សោភ័ណ​ភាព​ស្រុក ដោយ​រង់ចាំ​សេវា​ករ​ប្រមូល​សំរាម​​ទៅ​ដឹកជញ្ជូន​ដល់កន្លែង​ដើម្បី​យក​ទៅ​ដុត​បំផ្លាញ​ចោល​ ។

លោក ឡោ ជំនិត សេវា​ករ​ប្រមូល​សំរាម​​បាន​ថ្លែង​ឲ្យដឹង​ថា ការ​ប្រមូល​សំរាម​​នឹង​ចាប់ផ្ដើម​ពី​ខែ
កក្កដា ឆ្នាំ២០២២ទៅ ហើយ​ទីតាំង​ដុត​សំរាម​​មាន​ទំ​ហ៊ំ​ផ្ទៃដី​ប្រមាណ២​ហិកតា ដោយ​ដុត​សំរាម​​ប្រមាណ៧តោន​ក្នុង​មួយ​ថ្ងៃ ហើយ​នៅពេល​ខាងមុខ​លោក​ និង​បង្កើន​ទំ​ហ៊ំ​ផ្ទៃដី​និង​ទិញ​ឡ​ដុត​សំរាម​​បន្ថែម​ទៀត​ដើម្បីឲ្យ​ការ​ដុត​សំរាម​​បាន​ទាន់ពេល​វេលា​ ។

លោក ឡោ ជំនិត ជា​ទីស​ដៅ​នៅ​ក្នុង​ការ​ប្រមូល​សំរាម​​ដំបូង​ គឺ​លោក​នឹង​ចាប់ផ្ដើម​ធ្វើការ​ប្រមូល​សំរាម​នៅ​តាម​ទីប្រជុំជន​និង​នៅ​តាមផ្លូវ​ជាតិ​និង​ទី​សាធារណៈ មុននឹង​ចាប់ផ្ដើម​ប្រមូល​សំរាម​​តាម​រោងចក្រ​សហគ្រាស​និង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ក្នុងនាម​សេវា​ករ លោក​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្រុក​បាទី​ ជា​ស្រុក​មួយ​ដែល​គ្រប់គ្រង​សំរាម​​បាន​ល្អ ​។

សុំ​កែ​ចុះ​កិច្ច​ព្រមព្រៀង​ទៅជា​កិច្ចសន្យា​ជាមួយ​សេវា​ករ​ប្រមូល​សម្រាម មិនមែន​សេវា​ប្រមូល​សម្រាម​ទេ ខណ:ពេល​ស្រុក​មានការ​រីក​ចំរើន​ខ្លាំង​។ សេង សុធា

អត្ថបទសរសេរ ដោយ