ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សុខភាព​នៃ​ផ្លែ​ល្ហុង​ដែល​អ្នក​គួរ​ដឹង

8 ឆ្នាំ មុន

ល្ហុង​មាន​រសជាតិ​ផ្អែម និង​អាច​រកបាន​យ៉ាង​ងាយ​នៅ​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​។ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​។ ខាងក្រោម​នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​រួម​បញ្ចូល​

ល្ហុង​មាន​រសជាតិ​ផ្អែម និង​អាច​រកបាន​យ៉ាង​ងាយ​នៅ​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​។ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​។ ខាងក្រោម​នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​រួម​បញ្ចូល​ផ្លែ​ឈើ​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។

១-​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​៖ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​រារាំង​ការ​កើនឡើង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​សរសៃឈាម​។ កូ​ឡេ​ស្តេ​រ៉ុល​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម​ទាំងស្រុង និង​បណ្តាល​ឱ្យ​មាន​ជំងឺ​គាំងបេះដូង​។ សារធាតុ​ដែល​ចម្រាញ់​ចេញពី​ផ្លែ​ល្ហុង​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់ និង​ទ្រី​គ្លី​សេរី​របស់​សត្វ​កណ្តុរ​មាន​ជំងឺ​ទឹកនោមផ្អែម​។

២-​ជួយ​សម្រក​ទម្ងន់​៖ ផ្លែ​ល្ហុង​មាន​ទំហំ​មធ្យម​មួយ​មាន​កាឡូរី​ត្រឹមតែ​១២០​កាឡូរី​ប៉ុណ្ណោះ ។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​មាន​គម្រោង​សម្រក​ទម្ងន់ សូមកុំ​ភ្លេច​បន្ថែម​ផ្លែ​ឈើ​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។ ក្រៅពី​នេះ វា​ក៏​មាន​ជាតិ​កាក​សរសៃ​ជា​ច្រើន​ដែល​អាច​ជួយ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​គ្រប់គ្រង​ការ​ឃ្លាន ។

៣-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៖ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ដើរតួ​នាទី​ជា​ខែល​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺ ។ ផ្លែ​ល្ហុង​មួយ​ផ្លែ​អាច​បំពេញតម្រូវការ​វីតាមីន C ប្រចាំ​ថ្ងៃ​បាន​ជាង ២០០% ដែល​ធ្វើ​ឲ្យ​វា​ល្អ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ។

៤-​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​៖ ទោះបីជា​ល្ហុង​មាន​ជាតិ​ផ្អែម​ពី​ធម្មជាតិ តែ​វា​មាន​កម្រិត​ជាតិ​ស្ករ​ទាប (៨,៣​ក្រាម​សម្រាប់​ចំណិត​ល្ហុង​មួយ​ពែង​) ។ លក្ខណៈសម្បត្តិ​នេះ​ធ្វើ​ឱ្យ​ល្ហុង​មាន​ភាពល្អ​ប្រសើរ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ។ វីតាមីន និង​ជីវជាតិ​រុក្ខជាតិ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ផ្លែ​ល្ហុង​អាច​រារាំង​ការ​អភិវឌ្ឍ​នៃ​ជំងឺ​បេះដូង ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ។ ស្របគ្នា​នេះ​ផង​ដែរ អ្នក​ដែល​មិន​មាន​ជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគ​ផ្លែ​ល្ហុង​ដើម្បី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​នេះ​។

៥-​ល្អ​ចំពោះ​ភ្នែក​របស់​អ្នក​៖ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​វីតាមីន A និង​សារជាតិ flavonoids ដូច​ជា Beta-carotene zeaxanthin cyptoxanthin និង​សារធាតុ lutein ជួយ​ការពារ​ភ្នាស​ទឹករំអិល​ក្នុង​ភ្នែក និង​ការពារ​ពួក​វា​ពី​ការ​ខូចខាត​។ វីតាមីន A រារាំង​ការ​អភិវឌ្ឍ​នៃ​ឱនភាព​នៃ​ការ​មើលឃើញ​ដែល​ទាក់ទង​ទៅ​នឹង​អាយុ ៕