ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ម្ល៉េះ ! ថៅកែ​ថៃ​បា.ញ់​សម្លា.ប់​ពលករ​ខ្មែរ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅកែ​ថៃ​បា.ញ់​សម្លា.ប់​យ៉ាង​ព្រៃ.ផ្សៃ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត …

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខណៈ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ពលករ​៤​នាក់​ត្រូវ​ក្រុម​សន្តិសុខ​ផ្សារ​បាន​ឡែ​ម ក្នុង​ខេត្ត​ចាន់​បូ​រី ឈម​ទឹកដី​កម្ពុជា ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង វាយ​ឲ្យ​របួសធ្ងន់​ស្រាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​អំពើ​បាញ់ប្រហារ​ពី​សំណាក់​ថៅកែ​ថៃ​ឈ្មោះ ស រ​ងី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ខេត្ត​ស្រះ​កែវ លើ​ទឹកដី​ថៃ និង​មាន​ទីលំនៅ​ភូមិ​តា​ទយ ឃុំ​ចា​ឈូ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​ពលករ​រង​គ្រោះ​នោះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​របស់​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​ដោយសារ​មាន​ទំនាស់​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ សព​ក្រោយ​ពី​បញ្ជូន​ដល់​ព្រំដែន ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕