ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! ឡានធំ​ វាដាច់​ហ្វ្រាំង

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ធុន​ធំ​ម៉ាក​FUSO​មួយ​គ្រឿង ដោយ​អ្នក​បើក​បរ​ជាន់​​ដាច់ហ្វ្រាំង​​​ បណ្តាលឱ្យ​​ថយ​ក្រោយ​បុក​រះ
​សំ​យ៉ាប​​​ផ្ទះ​​លី​ ហួរ​ វេ​រ​លុយ​មួយកន្លែង បណ្តាល​​ឱ្យ​ខូច​ខាត ​ដែល​ហេតុការណ៍​នេះ ​កើតឡើង​​កាលពី​វេលា​ម៉ោង​០៨ និង​​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ស្ថិត​ភូមិ​បី​ សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរី​សោភ័ណ​ ។

មន្ត្រី​នគ​បាល​ចរាចរណ៍​ជើង​គោក​ខេត្ត​​ឱ្យ​​ដឹង​ថា​​ ​តាម​អ្នក​ឃើញ​ហេតុ​ការ​ណ៍​ គឺ​រថយន្ត​ធុន​ធំ​​ ​FUSO​ ​​ពាក់​ស្លាក់​លេខ​តាកែវ​3A-0804​ ដែល​បើក​ដោយ​​ឈ្មោះដាំង គិ​ម​លូន ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ដែល​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ ក្នុង​សង្កាត់​ផ្សា​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​។

ខណៈ​​បើក​តាម​ផ្លូវ​ក្នុង​ក្រុង ​​ក្នុង​ទិ​ស​ដៅ​ពី​ត្បូង ​ទៅ​ជើង​​ក្នុង​ល្បឿន​ធម្មតា ​ស្រាប់តែ​រថយន្ត​ថយក្រោយ​វិញ​ បណ្តាល​បុក​សំ​យ៉ាប​ផ្ទះល្វែង​លី​ហួរ​វេ​រ​លុយ​ ​ហើយ​រថយន្ត​ក្រឡាប់ចាក់​ដីខ្សាច់​ពេញ​ផ្លូវ​ សំណាងល្អ​ដែល​មិន​បណ្តាល​ឱ្យ​មាន​​គ្រោះថ្នាក់​ដល់​​អ្នក​ណា​ម្នាក់​នោះ​ ​។

មន្ត្រី​នរ​គ​បាលច​រាច​ណ៍​​​បញ្ជាក់​ទៀត​ថា តាម​សម្តី​អ្នកបើក​បានអោយ​ដឹង​គឺ​មូលហេតុ​ដែល​រថយន្ត​ថយ​បុក​សំ​យ៉ាប​ផ្ទះ​បណ្តាល​រថយន្ត​ដាច់​ប្រាំង​ទើប​ថយក្រោយ​បុក​សំ​យ៉ាប​ផ្ទះ​ហើយ​ក្រឡ​បាប់​។​ក្រោយ​ពេល​នោះ​ដែល​កំលាំង​នគ​បាល​ជំនា​បាន​សន្ទូច​រថយន្ត​នាំ​យក​ទៅ​ស្នងការ​ណ​នគ​បាល​ខេត្ត​អនុវត្ត​តាម​ច្បាប់​៕